ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែកុម្ភៈនេះបានឲ្យដឹងថា នៅក្នុងខែមករា ឆ្នាំ២០២០ មានភ្ញៀវទេស ចរបរទេសចំនួន២២២,៥៦១នាក់ ទិញសំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ គិតជាទឹកប្រាក់ បានចំនួន ១០,៥៤៧,៣៣២ដុល្លារ អាមេរិក ខណៈស្ថិតិភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរនេះ មានការថយចុះ ១៧.៨៩% បើប្រៀបធៀបទៅនឹងរយៈ ពេលដូចគ្នាឆ្នាំ២០១៩ សម្រាប់ចំណូលក៏មានការថយចុះ ១៤.៨១%៕