ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត​ ពីថ្នាក់ដឹកនាំសហភាពអឺរ៉ុប

ភ្នំពេញ ៖ មុននឹងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន រួមជាមួយបណ្ដរប្រទេសជាច្រើន ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុប និងបណ្ដាថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។

កិច្ចប្រជុំរំលឹកខួបនេះ បានពិភាក្សាឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប នាពេលបច្ចុប្បន្ន និងកំណត់ទិសដៅអនាគត សម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។ថ្នាក់ដឹកនាំក៏បានផ្ដោតពិភាក្សាទៅលើវិធីដើម្បីពង្រឹងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការផ្លាស់ប្ដូរឌីជីថល ការតភ្ជាប់ ការធានាបាននូវការផ្លាស់ប្ដូរបៃតងថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព៕

To Top