បរទេស ៖ ក្រុមហ៊ុនអ្នកផលិតសព្វាវុធឲ្យប្រទេសរុស្សី នៅក្នុងតំបន់ Sverdlovsk ត្រូវបានគេដឹងថា កំពុងបង្កើនចំនួនថ្ងៃ និងម៉ោងធ្វើការងារ ដោយសារតែបញ្ហាជម្លោះ នៅអ៊ុយក្រែន នេះបើយោងតាមការបញ្ជាក់ ដោយសហជីពកម្មពាណិជ្ជកម្ម របស់រុស្សី។
ក្រុមហ៊ុនទាំងនោះពេលនេះ កំពុងមមាញឹកខ្លាំង ដើម្បីអាចបំពេញតាមតំរូវ ការរបស់ក្រសួងការពារជាតិ និងបញ្ជា របស់មេបញ្ជាការកំពូលដោយចាប់ផ្តើមធ្វើការងារ ចំនួន៦ថ្ងៃ ក្នុងមួយសប្តាហ៍ ខណៈដែលពីមុនធ្វើតែ៥ថ្ងៃ ហើយជឿជាក់ថា ក៏នឹងអាចធ្វើការងារ បន្ថែមម៉ោងផងដែរ។
ប្រធានសហជីពបានអះអាងថា ច្បាប់របស់ប្រទេសរុស្សីអនុញ្ញាតិ ឲ្យពលរដ្ឋរុស្សីធ្វើការច្រើនម៉ោង ឬលើសម៉ោងដល់ទៅ៤ម៉ោងផងដែរនេះ មានន័យថាក្រុមហ៊ុនទាំងនេះ នឹងអាចចាប់ផ្តើមធ្វើការងារ ដល់ទៅ១២ម៉ោង ក្នុងមួយថ្ងៃបានដោយមិន មានការខុសច្បាប់ឡើយ ។
គួរឲ្យដឹងដែរថាតំបន់ Sverdlovsk គឺជាទីតាំងដ៏សំខាន់ នៃបណ្តុំក្រុមហ៊ុនអ្នកផលិតអាវុធ ឲ្យរុស្សីដល់ទៅជាង១០០ក្រុមហ៊ុន៕
ប្រែសម្រួល៖ស៊ុនលី