ភ្នំពេញ ៖ បើតាមការប្រកាសព័ត៌មាន បន្ទាន់របស់នាយកដ្ឋាន ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC ជាងមួយម៉ោងមុនេះ គឺអ្នកជំងឺមានវិជ្ជមានកូរ៉ូណាវីរុស ប្រភេទថ្មី ដែលជនជាតិចិន អាយុ៦០ឆ្នាំ នៅរក្សាក្នុងបន្ទប់ ដោយឡែកក្នុងមន្ទីរពេទ្យ។
ក្នុងនោះ ចំពោះអ្នកប៉ះពាល់ផ្ទាល់៣នាក់ ជាមួយអ្នកជំងឺ គឺនៅរក្សាពួកគាត់ក្នុងសណ្ឋាគារ និងបន្តអវិជ្ជមានកូរ៉ូណាវីរុស ។ ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមគ្រូពេទ្យនៅតែបន្តតាមដានសុខភាព ពួកគាត់ជារៀង រាល់ថ្ងៃរហូត១៤ថ្ងៃ ក្រោយពេលប៉ះ អ្នកជំងឺចុងក្រោយ ៕