បរទេស ៖ កាលពីថ្ងៃពុធម្សិលមិញនេះ លោករដ្ឋមន្ត្រី ក្រសួងការពារជាតិ នៃប្រទេសរុស្សី Sergey Shoigu បានធ្វើការលើកឡើង ជាច្រើនអំពីបញ្ហាជម្លោះ នៅ អ៊ុយក្រែន ដែលក្នុងនោះក៏មានការ ចង្អុលបង្ហាញអំពី វត្តមានរបស់កងកម្លាំងទ័ព របស់ណាតូនិងក្រុមអ្នកជំនាញ របស់លោកខាងលិច ជាច្រើនប្រទេសផ្សេងទៀត ដែលស្ថិតនៅតំបន់ប្រយុទ្ធជួរមុខ ក្នុងប្រទេសអ៊ុយក្រែនផង ដែរនិងព្រមទាំងកញ្ចប់ជំនួយយោធា ដែលមានទំហំ
រហូតទៅដល់ជាង១០០ពាន់លានដុល្លារផង ។
លោក Shoigu បានថ្លែងបែបនេះថា កងកម្លាំងយោធារុស្សី នៅពេលនេះកំពុងធ្វើការប្រយុទ្ធ ជាមួយនឹងក្រុមសម្ព័ន្ធមិត្ត នៃបណ្តាប្រទេស លោកខាងលិចប៉ុណ្ណោះ នៅក្នុងប្រទេសរុស្សី ។ អាមេរិកនិងសម្ព័ន្ធមិត្តបានផ្គត់ផ្គង់ អាវុធជាច្រើនទៅឲ្យប្រទេស អ៊ុយក្រែន ដោយមានទាំងការហ្វឹកហាត់កម្លាំង យោធាផងការផ្តល់ព័ត៌មានយោធាផង នៅក្នុងសង្គ្រាមមួយដែលប្រឆាំង ជាមួយនឹងប្រទេសរុស្សី។
ក្រៅតែពីកញ្ចប់ថវិកា ជំនួយប្រមាណជា៩៧ពាន់លានដុល្លារ ឬពីអង្គការណាតូ និង សម្ព័ន្ធមិត្តហើយនោះអ៊ុយក្រែន ក៏ត្រូវបានក្រុមការងារផ្កាយរណប ជាង៥០០គ្រឿងផ្សេងទៀត ជំនួយក្នុងការផ្តល់ព័ត៌មាន សំងាត់នៅក្នុងការប្រយុទ្ធ គ្នាលើកនេះ ។
សម្រាប់តែអាមេរិកប៉ុណ្ណោះ ក្នុងជំនួយជាយោធាសុទ្ធសាធ ដែលបានផ្តល់ឲ្យអ៊ុយក្រែន មានប្រមាណជា២០ពាន់លានដុល្លារ ដែលក្នុងនោះមានទាំងអាវុធទំនើបៗ ចុងក្រោយដែលផលិតនៅ អាមេរិកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី