ភ្នំពេញ ៖ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋនៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចបានជំរុញពលករខ្មែរនៅកូរ៉េ ជួយទិញស្វាយកម្ពុជា ដើម្បីលើកស្ទួយសេដ្ឋកិច្ចកសិករ នៅក្នុងប្រទេសឲ្យមានជីវភាព កាន់តែរីកចំរើនបន្ថែមទៀត ។
របាយការណ៍ពីក្រសួង កសិកម្មបង្ហាញថា បច្ចុប្បន្នផ្ទៃដីដាំដុះស្វាយ នៅទូទាំងប្រទេសមានចំនួន ប្រមាណ១០ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផល មានចំនួន៨ម៉ឺនហិកតា និងទិន្នផលជាមធ្យម ទទួលបានជាង១៥ តោន ក្នុងមួយហិកតា ។ បើគិតសរុបពេញមួយរដូវវិញ គឺមានជាង១លាន ២សែនតោន ក្នុងមួយរដូវ ៕