វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសន្យាសម្រាប់ការធ្វើទស្សនកិច្ច របស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កាលពីថ្ងៃពុធ ដើម្បីផ្តល់ជំនួយផ្នែកយោធា ដោយលើកឡើងជាពិសេស ប្រព័ន្ធការពារមីស៊ីលពីដីទៅអាកាស Patriot ដែលលោកទើបតែបាន អនុម័តសម្រាប់អ៊ុយក្រែន ក្នុងកម្រិតសន្តិសុខថ្មីមួយ ។ ជំនួយសរុបគិតជាទឹកប្រាក់មានចំនួន ១,៨៥ពាន់លានដុល្លារអាមេរិក ។
កញ្ចប់សព្វាវុធដែលត្រូវបាន អនុម័តដោយលោក បៃដិន យោងតាមបញ្ជីពីមន្ទីរបញ្ចកោណ រួមបញ្ចូលផងដែរនូវ “គ្រាប់រំសេវនៅលើអាកាស” ដែលករណីនេះមិនត្រូវបាន ពន្យល់លម្អិតអំពីប្រភេទ និងបរិមាណនោះទេ ។ យោងតាមរបាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក អាវុធទាំងនោះអាចជាអ្វីដែលគេហៅថា “អាវុធវាយប្រហារដោយផ្ទាល់រួម” ដែលនឹងបំប្លែងពីគ្រាប់បែក “ខ្សោយ” ទៅជាគ្រាប់បែក “ខ្លាំងក្លា” ដោយការបន្ថែមមុខងារ និងប្រព័ន្ធណែនាំច្បាស់លាស់ ។
មកដល់ទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃពុធសម្រាប់ដំណើរទស្សនកិច្ច មួយរបស់លោក Zelensky បានប្រាប់ដល់លោក បៃដិន ថា គាត់ចង់ “មកតាំងពីយូរមកហើយ” ប៉ុន្តែមិនអាចទៅបានដោយសារតែ ស្ថានភាពដ៏លំបាកនៅអ៊ុយក្រែន ដែលឥឡូវនេះត្រូវបានគ្រប់គ្រងបាន ។
ទោះបីជាលោក Zelensky មានភាពច្របូកច្របល់ នៅក្នុងការលើកសរសើរ របស់គាត់ចំពោះលោក បៃដិន ក៏ដោយ ក៏គាត់មិនបានថ្លែងពីអ្វីបន្តិច នៅគ្រាដែលបានលើកឡើងអំពី Patriot ដែលជាប្រព័ន្ធអាវុធទំនើបបំផុត ដែលសហរដ្ឋអាមេរិកបានផ្តល់ជូន និងអ្វីមួយដែលលោក Zelensky បានស្នើសុំជាយូរមកហើយ ។ លោកបានប្រាប់ដល់សមភាគីរបស់លោកថា ធាតុមួយនេះមិនគ្រប់គ្រាន់ សម្រាប់អ៊ុយក្រែន នោះទេ ។
លោក Zelensky បានថ្លែងទៅកាន់លោក បៃដិន ទាំងទឹកមុខញញឹម ដែលឈរក្បែរគាត់ក្នុង សន្និសីទសារព័ត៌មានរួមគ្នា ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីថា “យើងចង់ទទួលបាន អ្នកស្នេហាជាតិបន្ថែមទៀត” ។
លោក បៃដិន បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក ប្តេជ្ញាធានាថា អ៊ុយក្រែន បន្តមានសមត្ថភាពការពារខ្លួន “ដរាបណាប្រទេសនេះត្រូវការ” ដែលបានថ្លែងដូច្នេះ នៅក្នុងអំឡុងសន្និសីទសារព័ត៌មាន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា