ព័ត៌មានអន្តរជាតិ

ប្រជាជាតិមួយគត់ ដែលទទួលផលចំណេញ ពីទណ្ឌកម្មទាំងឡាយ ប្រឆាំងនឹងរុស្សី

បរទេស ៖ យោងតាមការលើកឡើង របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ របស់ប្រទេសរុស្សីលោក​​ Anton Siluanov កាលពីចុងសប្តាហ៍កន្លងមកនេះ បានឲ្យដឹងថាទណ្ឌកម្មទាំងឡាយ ដែលបានធ្វើឡើងដោយលោកខាងលិច ប្រឆាំងនឹងប្រទេសរុស្សីនោះបានធ្វើឲ្យសេដ្ឋកិច្ចអឺរ៉ុបធ្លាក់ដុនដាបយ៉ាងខ្លាំង ខណៈដែលប្រជាជាតិតែមួយគត់នោះ គឺសហរដ្ឋអាមេរិកដែលជាអ្នកកំពុងទទួលបានអត្ថប្រយោជន៍ខ្លាំងជាងគេនៅក្នុងស្ថានភាពនេះ។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព៍ត៌មាន Asharq News daily លោករដ្ឋមន្ត្រីបានថ្លែងថា ទណ្ឌកម្មលោកខាងលិច បែរត្រឹមបានជួយឲ្យអាមេរិក ទទួលបាននូវអ្វី ដែលជាការចង់បានរបស់ពួកគេប៉ុណ្ណោះ
ជាពិសេសគឺការផ្គត់ផ្គង់ប្រេង យ៉ាងច្រើននិងតម្លៃថ្លៃទៅកាន់ទីផ្សារអឺរ៉ុប ហើយនៅតែបន្តកើនឡើងនៅឡើយ។

ការផ្គត់ផ្គង់ថាមពល របស់អាមេរិកគឺជាការចំណាយយ៉ាងច្រើន របស់អឺរ៉ុបហើយជាលទ្ធផល វាបានធ្វើឲ្យអត្រាអតិផរណា បានបន្តកើនឡើងយ៉ាងខ្ពស់ នៅក្នុងតំបន់អឺរ៉ុប ចំណែកឯការប្រកួតប្រជែងទីផ្សារ សេរីបានធ្លាក់ចុះយ៉ងាខ្លាំង ធ្វើឲ្យអឺរ៉ុបបាត់បង់អំណាច ក្នុងទីផ្សារជំនួញស្ទើរគ្រប់មុខ៕

ប្រែសម្រួល៖ស៊ុនលី

To Top