ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ជាថ្មីថា ជនជាតិអាមេរិក ៩៤នាក់ត្រូវបានចោទប្រកាន់ពីការជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលោក Qassem Soleimani

" "

តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា មន្ត្រីតុលាការជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានឲ្យដឹងថា ជនជាតិអាមេរិកចំនួន ៩៤នាក់ ត្រូវបានចោទប្រកាន់ ពីបទពាក់ព័ន្ធនឹងការធ្វើឃាតមេបញ្ជាការ កំពូលអ៊ីរ៉ង់លោក Qassem Soleimani ឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Kazem Gharibabadi អនុប្រធានតុលាការអ៊ីរ៉ង់ និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាជាន់ខ្ពស់សិទ្ធិមនុស្ស បានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍មួយ ក្នុងខួបលើកទីបី នៃការធ្វើឃាតមេបញ្ជាការកំពូលអ៊ីរ់ង់ លោក Soleimani ។

" "

លោកបានលើកឡើងថា ជនជាប់ចោទសំខាន់ទាំងបី គឺអតីតប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ អតីតរដ្ឋមន្ត្រីការបរទេស Mike Pompeo និងអតីតមេបញ្ជាការកងបញ្ជាការ កណ្តាល សហរដ្ឋអាមេរិក Kenneth Frank McKenzie ដោយសង្កត់ធ្ងន់ថាគ្មាននរណាម្នាក់ នឹងមានអភ័យឯកសិទ្ធិពីការកាត់ទោស ក្នុងករណីនេះទេ។

" "

លោក Gharibabadi បានបន្ដថា ជនជាប់ចោទមិន មែនគ្រាន់តែជាជនជាតិអាមេរិក ៩៤នាក់នោះទេ ហើយអ្នកសមគំនិតរបស់ពួកគេមកពីប្រទេសចំនួន៧ ផ្សេងទៀត រួមទាំងរដ្ឋក្នុងតំបន់មួយចំនួន ក៏ដូចជាប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេសផងដែរ។

លួបញ្ជាក់ថា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ យោធាអាមេរិក បានធ្វើឃាតមេបញ្ជាការកំពូលអ៊ីរ៉ង់លោក Soleimani ក្នុងការវាយប្រហារ ដោយយន្តហោះដ្រូន នៅជិតអាកាសយានដ្ឋាន អន្តរជាតិបាកដាដ ប្រទេសអ៊ីរ៉ាក់។ ការធ្វើឃាតនេះត្រូវបានថ្កោលទោស ដោយប្រទេសអ៊ីរ៉ង់ថា ជា “ភេរវកម្មរដ្ឋ” ។

កាលពីថ្ងៃទី 8 ខែមករា ឆ្នាំ 2020 អ៊ីរ៉ង់បានឆ្លើយតបទៅនឹងការធ្វើឃាតនេះ ដោយការបាញ់មីស៊ីល ទៅកាន់មូលដ្ឋានទ័ពអាមេរិក Ain al-Asad ក្នុងខេត្ត Anbar នៃប្រទេសអ៊ីរ៉ាក់ ៕

To Top