ព័ត៌មានអន្តរជាតិ

គ្រាពេលចុះត្រួតពិនិត្យការងារ របស់លោកXi Jinping ប្រធានរដ្ឋចិននៅឆ្នាំ២០២២៖ប្រើកម្លាំងកាយចិត្តទាំងអស់ ទៅក្នុងការធ្វើឱ្យប្រជាជន មានជីវភាពរស់នៅដ៏ល្អប្រសើរ

ឆ្នាំ២០២២ជាឆ្នាំមិនមែនធម្មតាទេ។១ឆ្នាំកន្លងទៅនេះ លោកXi Jinpingយកចិត្តទុកដាក់ចំពោះប្រជាជន រួមសាមគ្គីនិងដឹកនាំបក្សទាំងអស់ កងទ័ពទាំងអស់និងប្រជាជនគ្រប់ជនជាតិចិនឱ្យខិតខំប្រឹងប្រែង ឈានទៅមុខដោយក្លាហាន ដើម្បីចាប់ផ្តើមដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។

នៅក្នុងសុន្ទរកថាអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ពាក្យសម្តីមួយរបស់លោកXi Jinping ដែលបានឡើងឡើងថា៖ “ការព្រួយបារម្ភរបស់ប្រជាជន ខ្ញុំចាំបាច់យកចិត្តទុកដាក់ អ្វីដែលប្រជាជនរំពឹងទុក ខ្ញុំចាំបាច់ទៅធ្វើ”បាននាំមកនូវ“ក្ដីរំភើបចិត្តទី១”ក្នុងឆ្នាំ២០២៣ដល់ប្រជាជន។លោកបានថ្លែងថា ធ្វើឱ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អប្រសើរ យើងមិនអាចពេញចិត្តចំពោះសមិទ្ធផលនាពេលបច្ចុប្បន្នទេ នៅមានផ្លូវវែងឆ្ងាយទៀតត្រូវដើរ។

ឆ្នាំ២០២២ ដានជើងចុះត្រួតពិនិត្យការងាររបស់លោកXiJinpingបានគ្រប់ដណ្តប់ទូទាំងប្រទេសចិន។
ខែមេសា ឆ្នាំ២០២២ ភូមិMaona ខេត្តHainan ។

លោកXi Jinpingបានមកដល់ផ្ទះរបស់អ្នកភូមិដែលជាជនជាតិLiដើម្បីស្វែងយល់ពីស្ថានភាពនៃការអភិវឌ្ឍឧស្សាហកម្មពិសេសតាមក្នុងតំបន់និងការពង្រឹកការអភិរក្សនិងបន្តវេននូវវប្បធម៌ប្រពៃណីជនជាតិ។លោកបានទាមទារឱ្យកម្មាភិបាលក្នុងតំបន់គិតអ្វីដែលប្រជាជនគិត រួសរាន់ធ្វើអ្វីដែលប្រជាជនចង់ធ្វើជាបន្ទាន់ ប្រើកម្លាំងកាយចិត្តទាំងអស់ទៅការធ្វើឱ្យប្រជាជនមានជីវភាពរស់នៅដ៏ល្អប្រសើរ។ ខែវិច្ឆិកា ភូមិYongfengខេត្តSichuan ។លោកXi Jinpingប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យចម្ការសាកល្បងដាំស្រូវ អាងប្រព្រឹត្តិកម្មទឹកស្អុយ មណ្ឌលសុខាភិបាលភូមិ។ល។លោកបានប្រាប់អ្នកភូមិថា ការកាន់អំណាចរបស់បក្សកុម្មុយនីស្តចិន គឺធ្វើរឿងនីមួយៗរបស់ប្រជាជនឱ្យបានល្អដោយពេញទំហឹង ធ្វើឱ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អប្រសើរ។
ខែកក្កដា ភូមិXimenក្រុងxinchengខេត្តស៊ីនជាំង ។លោកXi Jinpingបានចុះត្រួតពិនិត្យការងារនៅមជ្ឈមណ្ឌលសេវាកម្មបក្ស សហគ្រាសកែច្នៃកសិផល ។

លោកបានលើកឡើងថា ការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ មិនអាចរំលងជនជាតិណាមួយបានទេ៕

To Top