រ៉ូម៖ នាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានពិភាក្សាអំពីបញ្ហាប្រឈមនៃកំណើនសេដ្ឋកិច្ច និងគោលនយោបាយការធ្វើចំណាកស្រុករបស់អឺរ៉ុប។
លោកស្រី Meloni បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសអ៊ីតាលី ចំពោះផែនការស្តារ និងធន់នឹងភាពធន់ (NPRR) របស់សហភាពអឺរ៉ុប (EU) ដែលផ្តល់ឱ្យប្រទេសអ៊ីតាលីនូវជំនួយឥតសំណងប្រមាណ ២០០ពាន់លានអឺរ៉ូ (២១៥ ពាន់លានដុល្លារអាមេរិក) និងប្រាក់កម្ចីដែលមានការប្រាក់ទាប ដរាបណាប្រទេសនេះបន្តដំណើរការជាមួយ កំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់តែរឹងមាំ និងមាននិរន្តរភាព។
លោកស្រី Von der Leyen កំពុងរៀបចំកិច្ចពិភាក្សាទ្វេភាគីជាបន្តបន្ទាប់ជាមួយមេដឹកនាំសហភាពអឺរ៉ុប នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបនៅថ្ងៃទី០៩-១០ ខែកុម្ភៈ ដែលគ្រោងនឹងពិភាក្សាជាពិសេសអំពីកំណើនសេដ្ឋកិច្ចអឺរ៉ុប និងការធ្វើចំណាកស្រុក។
វាកើតឡើងនៅពេលដែលប្លុកនេះប្រឈមមុខនឹងបញ្ហាជាច្រើនចាប់ពីអតិផរណាខ្ពស់ និងកំណើនសេដ្ឋកិច្ចយឺត ដែលបង្កឡើងដោយវិបត្តិនៅអ៊ុយក្រែន រហូតដល់ការបែងចែករវាងប្រទេសលើគោលនយោបាយរួមទាំងថាមពល និងការធ្វើចំណាកស្រុក៕
ប្រែសម្រួល ឈូក បូរ៉ា