គៀវ៖ លោក Serhiy Nayev មេបញ្ជាការកងកម្លាំងចម្រុះ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងរឹតបន្តឹងការការពារព្រំដែនរបស់ខ្លួនជាមួយ ប្រទេសបេឡារុស្ស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Nayev ត្រូវបានដកស្រង់សម្តីដោយសេវាសារព័ត៌មាន របស់កងកម្លាំងរួមថា “យើងអនុវត្តការងារ ដែលបានប្រគល់ឱ្យយើងប្រកបដោយវិជ្ជាជីវៈ ហើយបង្កើនសមត្ថភាពការពារ របស់យើងជាលំដាប់”។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្ននៅព្រំដែនជាមួយប្រទេសបេឡារុស្ស មិនបង្កការគំរាមកំហែង ដោយផ្ទាល់ដល់ការវាយលុកលើដី ប្រឆាំងនឹងអ៊ុយក្រែននោះទេ។
លោក Nayev បានបន្ដថា អ៊ុយក្រែនកំពុងទាក់ទងជាមួយ ដៃគូបរទេសរបស់ខ្លួនដូចជាសហរដ្ឋអាមេរិក និងប៉ូឡូញ ជុំវិញស្ថានភាពនៅព្រំដែនអ៊ុយក្រែន-បេឡារុស្ស។ កាលពីឆ្នាំមុន អ៊ុយក្រែនបានចាប់ផ្តើមសាងសង់ជញ្ជាំងតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសបេឡារុស ដែលរួមមានប្រឡាយ របងបេតុងពង្រឹង និងលួសបន្លា ក្នុងចំណោមរនាំងផ្សេងទៀត។ គួរបញ្ជាក់ថា អ៊ុយក្រែន និងបេឡារុស្ស មានព្រំប្រទល់ប្រហែល ១០០០ គីឡូម៉ែត្រ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
