ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង មានបំណងបង្កើន ការលក់អាវុធ ទៅឲ្យសហភាពអារ៉ាប់រួម

" "

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប់រួម រួចរាល់ហើយក្នុងគោលបំណង ដើម្បីអាច ស្វែងរកឱកាសថ្មីៗ ក្នុងការលក់អាវុធមួយចំនួន របស់ខ្លួន ទៅកាន់តំបន់អារ៉ាប់។

រដ្ឋាភិបាលទីក្រុងសេអ៊ូល ក៏ត្រូវបាន គេដឹងដែរថានឹងបន្តធ្វើឲ្យស៊ីជម្រៅបន្ថែមទៀត រវាងទំនាក់ទំនង នៃវិស័យការពារជាតិ ជាមួយនឹង រដ្ឋាភិបាលទីក្រុងអាប៊ូដាប៊ី ខណៈដែលរដ្ឋាភិបាល
របស់អារ៉ាប់មួយនេះហាក់ដូចជា មានបំណងក្នុងការបង្វែរខ្លួនចេញ ពីការពឹងផ្អែកទាំងស្រុង តែទៅលើការផ្គត់ផ្គង់យោធា ពីសំណាក់រដ្ឋាភិបាល សហរដ្ឋអាមេរិក។

" "

លោក Yoon បានធ្វើដំណើរមកដល់ ទីក្រុងអាប៊ូដាប៊ី ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅទីនេះហើយត្រូវបានទទួលស្វាគមន៍ យ៉ាងខ្លាំង នៅឯវិមានប្រធានាធិបតី ព្រមទាំងមានការបង្ហាញសមត្ថភាព យោធាផង។

" "

គួរឲ្យដឹងដែរថាប្រទេសអារ៉ាប់រួម ទើបតែបានប្រកាសក្នុងការវិនិយោគប្រាក់ ប្រមាណជា៣០ពាន់លានដុល្លារ នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយចំណែកឯកូរ៉េខាងត្បូង ក៏ជាអ្នកដែលបានសាងសង់ រោងចក្រនុយក្លេអ៊ែរ មួយកន្លែង នៅក្នុងប្រទេសអារ៉ាប់នេះ ហើយក៏បានបញ្ចូនក្រុមកម្ម៉ង់ដូ ជាច្រើននាក់ មកហើយមកកាន់ទីនេះតាំងតែពីឆ្នាំ២០១៥ មកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

To Top