គៀវ៖ យោងតាមមន្ត្រីជាន់ខ្ពស់មួយរូប បានឱ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ៩០០០នាក់ រួមទាំងកុមារ ៤៥៣នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការឈ្លានពាន របស់រុស្ស៊ីកាលពី ១១ខែមុន នេះេអាល់ហ្សាហ្ស៊ីរ៉ា។
ជំនួយការប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បានប្រកាសពីចំនួន អ្នកស្លាប់ដ៏អាក្រក់ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីសកាលពីថ្ងៃអង្គារដោយបន្ថែមថា “យើងបានចុះបញ្ជីឧក្រិដ្ឋកម្មចំនួន ៨០០០០នាក់ ដែលប្រព្រឹត្តដោយពួកឈ្លានពានរុស្ស៊ី។
លោក Yermak បានអំពាវនាវជាថ្មី ឲ្យសាលាក្តីអន្តរជាតិពិសេសមួយ ដើម្បីកាត់ទោសរុស្ស៊ី និងសំណងចំពោះការបំផ្លិចបំផ្លាញដែលបណ្តាលមក ពីការឈ្លានពាន។ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ជនស៊ីវិលជាង ៧ពាន់នាក់ត្រូវបានសម្លាប់។
ប្រភពបានឲ្យដឹងថា វាមិនអាចទៅរួចនោះទេ ក្នុងការផ្ទៀងផ្ទាត់តួរលេខទាំងពីរ ប៉ុន្តែការប៉ាន់ប្រមាណនៃអ្នកស្លាប់ដោយសារសង្រ្គាមត្រូវបានគេយល់ថា ទាបជាងការពិត៕ ប្រែសម្រួល ឈូក បូរ៉ា