ព័ត៌មានអន្តរជាតិ

អង្គការយូណេស្កូ បញ្ចូលពិធីបុណ្យ សង្ក្រាន្តរបស់ថៃ ទៅក្នុងបញ្ជីប៉ុនប៉ង ជាបេតិកភណ្ឌ វប្បធម៌អរូបី

បរទេស ៖ អង្គការយូណេស្កូ បានបញ្ចូលពិធីបុណ្យសង្ក្រាន្ត ក្នុងបញ្ជីប៉ុនប៉ង ដើម្បីចាត់ទុកថា ជាបេតិកភណ្ឌវប្បធម៌អរូបី របស់ប្រទេសថៃ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឥឡូវនេះប្រទេសថៃ មាន៤ប្រភេទ ដែលកំពុងរង់ចាំការពិចារណា នៅចុងឆ្នាំនេះក្នុងការដាក់បញ្ចូល ជាបេតិកភណ្ឌវប្បធម៌អរូបី គឺរួមមាន របាំ ខុន, ម៉ាស្សាបែបថៃ, របាំ ណូរ៉ា និងសង្ក្រាន្ត។

បេតិកភណ្ឌវប្បធម៌អរូបី ត្រូវបានចាត់ទុកដោយរដ្ឋ ជាសមាជិក នៃអង្គការយូណេស្កូ ទាក់ទងនឹងបេតិកភណ្ឌពិភពលោករូបី ដែលផ្តោតលើទិដ្ឋភាពអរូបី នៃវប្បធម៌។

ប្រទេសថៃ ស្ថិតនៅក្រោមនាយកដ្ឋានផ្សព្វផ្សាយ វប្បធម៌របស់ក្រសួងវប្បធម៌ បានកំណត់ប្រភេទបេតិកភណ្ឌវប្បធម៌ អរូបីរបស់ប្រទេសចំនួន៧ ដែលត្រូវដាក់ ជូនអង្គការយូណេស្កូ ជារៀងរាល់ឆ្នាំ៕

To Top