ភ្នំពេញ៖ លោកនាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្ដិ ជូនមន្ត្រីអគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. និងកិច្ចប្រជុំបូកសរុបរបាយការណ៍ លទ្ធផលការងារខែមករា និងទិសដៅអនុវត្តខែកុម្ភៈ ឆ្នាំ២០២៣ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. នាសាលប្រជុំ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. ។