ព័ត៌មានអន្តរជាតិ

អាកាសយានដ្ឋាន ដ៏ធំបំផុតមួយ របស់អឺរ៉ុប ប្រកាសក្ស័យធន

បរទេស ៖ អាកាសយានដ្ឋាន អង់គ្លេស Fyble ដែលធ្លាប់ជាអាកាសយានដ្ឋាន អន្តរជាតិដ៏ធំបំផុតមួយ របស់តំបន់អឺរ៉ុប នោះបានប្រកាសអំពីការក្ស័យធន ហើយបន្ទាប់ពីបានតស៊ូ ដោះស្រាយបញ្ហាមួយចំនួន មួយរយៈកន្លងមក។

Flybe បានប្រកាស កាលពីថ្ងៃសៅរ៍ថា ប្រតិបត្តិការលក់សំបុត្រ ក៏ត្រូវបញ្ចប់ប្រតិបត្តិការហោះហើរ ក៏ត្រូវបញ្ចប់និងកំពុងត្រៀមទៅ ដល់ការប្រកាសក្ស័យធន ជាផ្លូវការ។

អាកាសយានដ្ឋាន ដែលមានទីតាំងស្នាក់ការកណ្តាល នៅក្នុងទីក្រុង Birmingham ចក្រភពអង់គ្លេសនេះ ធ្លាប់ជាអាកាសយានដ្ឋាន ដែលមានភាពមមាញឹកបំផុត កាលពីអតីត កាលដោយអាចទទួលស្វាគមន៍ ភ្ញៀវដល់ទៅ៨លាននាក់ ក្នុងមួយឆ្នាំតាមរយៈការសហការ ជាមួយនឹងជើងហោះហើរ៨១ មកពីជុំវិញប្រទេសនិង តំបន់អឺរ៉ុបទាំងមូល ។

អជ្ញាធរអាកាសចរស៊ីវិលអង់គ្លេស CAA បានប្រកាសថា Flybe នឹងមិនអាចធ្វើការប្រតិបត្តិការ អ្វីទាំងអស់បានឡើយ ប្រសិនបើអតិថិជន ដែលមានសំបុត្រធ្វើដំណើរ ជាមួយនឹង Flybe នោះគឺមិនអាចសុំដូរសំបុត្រ ឬលុយឬដូរពេលវេលាវិញ ហើយប៉ុន្តែពួកគេអាចទទួល បានការបញ្ចុះតម្លៃជាមួយ នឹងអាកាសចរផ្សេងៗ ជំនួសវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top