ព័ត៌មានអន្តរជាតិ

អាមេរិក នឹងផ្តល់មីស៊ីល រយៈចម្ងាយឆ្ងាយ ទៅឱ្យអ៊ុយក្រែន

បរទេស ៖ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden តាមសេចក្តីរាយការណ៍បានសម្រេចចិត្តបញ្ជូនគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែន ដោយផ្តល់ឱ្យកងកម្លាំង របស់ទីក្រុងគៀវ មានសមត្ថភាពវាយប្រហារ គោលដៅឆ្ងាយៗពីជួរមុខ ដូចអ្វីដែលមន្ត្រីចារកម្មកំពូលអ៊ុយក្រែន បានគំរាមវាយប្រហារកាន់ តែជ្រៅនៅក្នុងប្រទេសរុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អំណោយនៃគ្រាប់បែកគ្រាប់រ៉ុក្កែត ធុនតូចអង្កត់ផ្ចិត (GLSDB) ដែលបាញ់បានចម្ងាយ ១៥០ គីឡូម៉ែត្រ នឹងក្លាយជាផ្នែកមួយ នៃកញ្ចប់ជំនួយយោធានា ពេលខាងមុខសម្រាប់អ៊ុយក្រែន ដែលមានតម្លៃជាង ២ ពាន់លានដុល្លារ នេះបើតាម Reuters បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពចំនួនពីរដែលមិនបញ្ជាក់ អត្តសញ្ញាណស្គាល់ផែនការនេះ។ កញ្ចប់នេះក៏នឹងរួមបញ្ចូល អាវុធប្រឆាំងរថក្រោះ Javelin បន្ថែម យានធន់នឹងមីន ប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនគ្រាប់ (MLRS) និងឧបករណ៍ជំនួយ សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ។

គ្រាប់រ៉ុក្កែត GLSDB នឹងផ្តល់ឱ្យកងកម្លាំងអ៊ុយក្រែនទៅដល់បន្ថែមទៀត ដែលជិតទ្វេដងនៃគ្រាប់ MLRS និង HIMARS ដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តណាតូ បានផ្តល់ពីមុនមក ។ លោក Biden មានការស្ទាក់ស្ទើរ ក្នុងការបញ្ជូនសព្វាវុធ ដែលអាចវាយប្រហារដី រុស្ស៊ីដោយប្រថុយ នឹងការកើនឡើងទៅក្នុងជម្លោះ កាន់តែ ទូលំទូលាយជាមួយ ទីក្រុងមូស្គូ ប៉ុន្តែលោកបានអនុញ្ញាត ឱ្យផ្តល់ជំនួយ ដែលបង្កហេតុកាន់ តែខ្លាំងឡើងក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះ ៕

To Top