អត្ថបទ

ព្រីនស៍ ហេបភីនេស ផ្លាហ្សា បានបិទបញ្ចប់ការសាងសង់ ជាន់ដំបូលអគារ​ ដោយជោគជ័យហើយ

ភ្នំពេញ៖ បន្ទាប់ពីការកសាងអស់ពេលជាយូរមក ជាមួយនឹងការចាក់បេតុងចុងក្រោយ ព្រីនស៍ ហេបភីនេស ផ្លាហ្សា បានបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគារ ដូចការគ្រោងទុកនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

ពិធីបិទបញ្ចប់ការសាងសង់ ជាន់ដំបូលអគារព្រីនស៍ ហេបភីនេស ផ្លាហ្សាបានចាប់ផ្តើមជាផ្លូវការនៅម៉ោង 10 ព្រឹក។ លោក Sheng Jiaqian នាយករងប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងលោក Xiao Haibo អគ្គនាយករងនៃក្រុមហ៊ុន Shanghai Baoye បានចូលរួមក្នុងពិធីនេះ ព្រមទាំងបានឡើងថ្លែងសុន្ទរកថា ដើម្បីជាសាក្ខីភាពក្នុងពិធីដ៏អស្ចារ្យនេះ។

លោក Sheng Jiaqian បានសម្តែងការអរគុណ ចំពោះក្រុមហ៊ុន Shanghai Baoye និងក្រុមហ៊ុន Sinohydro ដែលជាក្រុមហ៊ុនសាងសង់របស់គម្រោងនេះ នៅក្នុងសុន្ទរកថារបស់លោកផ្ទាល់។ លោកបានបន្តថា ភាពជោគជ័យ នៃការបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគារព្រីនស៍ ហេបភីនេស ផ្លាហ្សា គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់បុគ្គលិកទាំងអស់ក្នុងក្រុមហ៊ុនព្រីនស៍ ក៏ដូចជាអ្នកពាក់ព័ន្ធនឹងការងារ សាងសង់នេះទាំងអស់។ ចាប់ពីដីទទេ រហូតដល់ប្លង់មេដែលពោរពេញ ទៅដោយការស្រមៃ រហូតដល់អគារខ្ពស់ស្កឹមស្កៃ គ្រប់ដំណាក់កាលសាងសង់នីមួយៗ របស់គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ និងបានកសាងយ៉ាងផ្ចិតផ្ចង់។ រាល់ចំណុចនីមួយៗ បានបង្ហាញពីស្នាដៃដ៏ប៉ិនប្រសប់ របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ។ រាល់ឥដ្ឋ និងក្បឿងនីមួយៗត្រូវបានសាងសង់ឡើង ដើម្បីបំពេញតាមការសន្យាលើគុណភាពសំណង់ សម្រាប់ម្ចាស់ផ្ទះគ្រប់រូប។ ព្រីនស៍ ហេបភីនេស ផ្លាហ្សា ជាគម្រោងដ៏សំខាន់មួយ នៅក្នុងប្លង់ផែនការរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ហើយក៏ជាគម្រោងដ៏សំខាន់មួយ ដែលបានទាញយកអត្ថប្រយោជន៍ ពីនិន្នាការអភិវឌ្ឍន៍នៃ “តំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញ” ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង ដល់អាជីវកម្ម និងការរស់នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ភ្នំពេញ CBD ។

យោងតាមព័ត៌មានបានឲ្យដឹងថា ដោយផ្អែកលើការអនុវត្តបេសកកម្មសាជីវកម្ម “កសាងជីវិតឲ្យកាន់តែប្រសើរ” របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ព្រីនស៍ ហេបភីនីស ផ្លាហ្សា ក៏បាននិងកំពុងបន្តស្វែងយល់ ពីតម្រូវការរបស់អតិថិជន ក៏ដូចជាស្វែងយល់ពីចំណូលចិត្ត និងការរស់នៅរបស់យុវវ័យសម័យថ្មី ក្នុងទីក្រុងផងដែរ។ ដោយពិចារណាទៅលើកន្លែង ដែលមានមុខងារច្រើន និងចម្រុះបែបក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក្រុមហ៊ុនបានដាក់លក់ នូវប្រភេទខុនដូជាច្រើនប្រភេទ ដែលមានទំហំចាប់ពី 32-247 ㎡ រូមមានខុនដូបន្ទប់ស្ទូឌីយ៉ូ បន្ទប់គេងមួយ និងបន្ទប់គេងពីរ។ល។ ដែលអាចបំពេញនូវរាល់តម្រូវការស្នាក់នៅរបស់អតិថិជន។ បន្ថែមពីលើតម្រូវការមូលដ្ឋាន នៃការស្នាក់នៅ ព្រីនស៍ ហេបភីនីស ផ្លាហ្សា បានសង្កត់ធ្ងន់បន្ថែម លើគំរូជីវិតយុវវ័យដែលមាន “ភាពថ្មីស្រស់ + ទំនាក់ទំនង + ការលូតលាស់” ដែលធ្វើឲ្យយុវជនក្នុងទីក្រុងភ្នំពេញ អាចរីករាយជាមួយនឹងជីវិតដែលមានក្តីសុខពិតៗ។

ព្រីនស៍ ហេបភីនីស ផ្លាហ្សា ក៏បានធ្វើការកែលម្អប្រភេទខុនដូ ស្របតាមតម្រូវការជាក់ស្តែងផងដែរ ជាក់ស្តែងបានដាក់ចេញនូវប្រភេទខុនដូថ្មី ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ប្រភេទខុនដូ A1 និង A2 អាចផ្លាស់ប្តូរទៅជាបន្ទប់គេងពីរ តាមរយៈការឌីហ្សាញឡើងវិញ ដោយរួមបញ្ចូលគ្នាទៅជាខុនដូតែមួយដែលមានបន្ទប់គេងពីរនិងមានទំហំ 76㎡ ។ ប្រភេទខុនដូថ្មីនេះ គឺមានការពេញនិយមយ៉ាងខ្លាំង ព្រោះមិនទាន់មានប្រភេទខុនដូបែបនេះ នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះនៅឡើយទេ ហើយក៏មានតម្លៃសមរម្យផងដែរ។

ជាមួយគ្នានេះ គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ក៏មានផ្តល់គោលការណ៍លក់ ដែលមានលក្ខខណ្ឌងាយស្រួល និងការបញ្ចុះតម្លៃពិសេស ដើម្បីជួយសម្រួលដល់អតិថិជន ក្នុងការទិញផ្ទះផងដែរ។ ទិញផ្ទះឥឡូវនេះ លោកអ្នកអាចបង់ប្រាក់ដំបូង ចំនួន 20% ក្នុងរយៈពេល 6 ខែសម្រាប់ផ្ទះគ្រប់ប្រភេទ ហើយក៏អាចទទួលបានការបង់រំលស់ រយៈពេលវែងពីក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានបង្កើតឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅខែមីនា ឆ្នាំ2015 និង ជាក្រុមហ៊ុនគំរូមួយដែលបានបង្កើតឡើង ស្របតាមនិន្នាការអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា។ បន្ទាប់ពីការរីកចម្រើន ជាបន្តបន្ទាប់អស់រយៈពេល 8 ឆ្នាំកន្លងមក ក្រុមហ៊ុនបានបង្កើតឡើង នូវលំនាំអាជីវកម្មចម្រុះមួយ ដោយផ្តោតសំខាន់លើការអភិវឌ្ឍអចលនទ្រព្យ គួបផ្សំនឹងការអភិវឌ្ឍលើវិស័យពាក់ព័ន្ធនានា ដូចជាសេវាកម្មគ្រប់គ្រងអចលនទ្រព្យ មជ្ឈមណ្ឌលកម្សាន្ត អចលនទ្រព្យពាណិជ្ជកម្ម និងផ្សារទំនើប។ល។ ដែលបានបង្កើតជាប្រព័ន្ធឧស្សាហកម្ម អចលនទ្រព្យដ៏ពេញលេញមួយ ដែលមានលក្ខណៈជាខ្សែសង្វាក់បិទជិត៕

To Top