ព័ត៌មានអន្តរជាតិ

អ្នកជំនាញរុស្សី ៖ Leopard នឹងបានត្រឹមបំផ្លាញ ចោលប៉ុណ្ណោះ នៅក្នុងប្រទេសអ៊ុយក្រែន

បរទេស ៖ ប្រធានក្រុមហ៊ុនយោធា ឯកជនរបស់ប្រទេសរុស្សីដ៏ធំ Wagner Group លោក Evgeny Prigozhin ដែលបានផ្តល់បទសំភាសជាមួយនឹង RT កាលពីថ្ងៃពុធម្សិលមិញនេះបានលើកឡើងថា កងកម្លាំងរបស់រុស្សីនឹងអាចធ្វើការ ឡោមព័ទ្ធយកតំបន់ Arttomovsk ឬ Bakhmut នៅក្នុងប្រទេសអ៊ុយក្រែន ត្រឹមខែមិនា ឬខែមេសាខាងមុខនេះ។

លោក Prigozhin បានបន្តទៀតថា ទោះបីជាយ៉ាងណាក្តី ពេលវេលាមិនងាយស្រួល ក្នុងការព្យាករណ៍ពេកនោះទេ ពីព្រោះថារដ្ឋាភិបាលទីក្រុងគៀវ នៅតែបន្តទទួលបានសព្វាវុធ ជាច្រើនពីលោកខាងលិចនៅឡើយ ប៉ុន្តែលោកជឿជាក់ថា អាវុធដែលផលិតនៅលោកខាងលិច ដែលមានដូចជារថក្រោះ ប្រយុទ្ធជួរមុខ Leopard ​ជាដើមនឹងមិនអាចធ្វើអ្វីបានប្រសិទ្ធភាពឡើយនៅក្នុងសង្គ្រាមនេះ។

លោកបញ្ជាក់ថា៖១០០ភាគរយពួក យើង Wagner Group នឹងរៀនសូត្រពីរថក្រោះប្រភេទនេះ ហើយព្រមទាំងពីវិធីសាស្ត្រក្នុងការបំផ្លាញ វាបានទាំងស្រុងនៅទីនេះ។

គួរឲ្យដឹងដែរថាក្រុមហ៊ុន Wagner Group គឺជាអ្នកប្រយុទ្ធជួរមុខឲ្យកងកម្លាំង យោធារបស់ប្រទេសរុស្សីក្នុង កិច្ចខិតខំប្រឹងប្រែងដើម្បីដណ្តើមយកតំបន់ Artyomovsk មកកាន់កាប់ គឺជាទីតាំងដ៏សំខាន់ ក្នុងការចូលទៅកាន់តំបន់ Donbass ៕

ប្រែសម្រួល៖ស៊ុនលី

To Top