ស្របពេលបច្ចេកវិទ្យាកាន់តែ ទំនើបស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យការងារក៏កាន់តែ ទំនើប ដែលបានវិវដ្ដស្ទើរទាំងស្រុង ពីការដាក់ពាក្យការងារផ្ទាល់(CV) មកជាការដាក់ ពាក្យការងារ និងសម្ភាស តាមរយៈអនឡាញ (Online) វិញ ដែលក្នុងនោះមានតែ ក្រុមហ៊ុន មួយគត់គឺ Cambojob។
ពិបាករកការងារធ្វើ? គ្មានទំនុកចិត្ត? មិនចេះរៀបចំ CV តាមបែបស្តង់ដា? គ្មានអ្នកប្រឹក្សាយោបលការងារ? មកទី នេះជាមួយ Cambojob រាល់បញ្ហាកំពុងជួប ប្រទះត្រូវបានដោះស្រាយ បង្កើតការងារក្នុងក្ដីស្រមៃ បំពេញការងារតាមក្ដីស្រមៃ មានតែ មួយគត់ជាមួយ Cambojob ។
ដំណឹងល្អសម្រាប់យុវវជនគ្រប់រូប នៅក្នុងពេលឆាប់ៗខាងមុខនេះ CamboJob បាន ត្រៀមរួចជាស្រេចជាមួយការងារជាច្រើនពីក្រុមហ៊ុនល្បីៗជាង ១០០ ក្រុមហ៊ុន និងមុខតំណែងជាង 5000+ រង់ចាំមហាជនទាំងអស់ នៅក្នុងកម្មវិធីពិព័រណ៌ការងារ “CamboJob Campus Career Fair2023”
ដែលនឹងប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី៧ និងទី៨ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ និង មានការអញ្ជើញចូល រួមពី សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ដែលនឹង មានការផ្សព្វផ្សាយអំពី Beyond The Game ផងដែរ ដែលធ្វើឡើងនៅទីតាំង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។ ដូច្នេះ លោកអ្នកអាចចូល រួមពិព័រណ៌ការងារជា មួយ CamboJob ដើម្បីសាក សួអំពីព័ត៌មានមុខ តំណែងការងារជាច្រើនសម្បូរបែប។
(ប្រភព៖ Beyond The Games)
នៅក្នុងកម្មវិធីពិព័រណ៌ការងារធំប្រចាំឆ្នាំដែល CamboJob បានរៀបចំនេះមិនត្រឹមតែជួយឱ្យលោកអ្នក ទទួលបានឱការងារជាច្រើនមុខតំណែងប៉ុណ្ណោះទេ កម្មវិធីនេះក៏មានសកម្មភាពសប្បាយ ជាច្រើនផងដែរដោយក្នុងនោះ លោកអ្នក គ្រាន់តែចូលរួមចុះ ឈ្មោះលេងហ្គេមសកម្មភាព សប្បាយៗជាមួយក្រុមការងារ CamboJob យកវត្ថុអនុស្សាវរីយស្អាតៗជាច្រើនសន្ធឹក ដែលមានជាង ៥០០០រង្វាន់ ដោយលោកអ្នកអនុវត្ត តាមលក្ខខណ្ឌងាយៗ។ មិនតែប៉ុណ្ណោះ នៅមានហ្គេមចាប់រង្វាន់ បង្វិលកង់ ល្បែងប្រជាប្រិយខ្មែរជាច្រើន ដូច្នេះកុំភ្លេចចូលរួមទាំងអស់គ្នា បានទាំងឱកាសការងារ បានទាំងភាព សប្បាយរីករាយ។
សម្រាប់ក្រុមហ៊ុនដែលមាន ចំណាប់អារម្មណ៍ក្នុងការកក់ស្តង់ CamboJob មានស្តង់៤ប្រភេទផ្សេងគ្នា សម្រាប់ថ្ងៃពិព័រណ៍ការងារដែលមានដូចជា៖ Main Sponsors (S), Diamond Booth (A), Gold Booth (B), Silver Booth (C) ។
គួរបញ្ជាក់ នៅក្នុងឆ្នាំ ២០២២ CamboJob បានរៀបចំពិព័រណ៍ការងារ ដែលមានអ្នកចូលរួមជាង 20,000 នាក់ បានបើកឱកាសដល់និស្សិត និងយុវជនពោរពេញដោយទេពកោសល្យ ទទួលបានឱកាសការងារ។ លើសពីនេះ CamboJob ក៏បានសហការជាមួយ ១៥សាកលវិទ្យាល័យ ដែលងាយស្រួលដល់និស្សិតគ្រប់រូប ទទួលបានពត៌មានអំពីឱកាសការងារ។
CamboJob ជាក្រុមហ៊ុនជ្រើសរើសបុគ្គលិក តាមរយៈអនឡាញ (Online) ឈានមុខគេ ដែលក្រុមហ៊ុនល្បីៗ ជាង 10,000 ក្រុមហ៊ុនបានប្រើប្រាស់ CamboJob ក្នុងការផ្ដល់ឱកាសការងារ និងស្វែងរកបុគ្គលិក។
ត្រៀមខ្លួនសម្រាប់ពិព័រណ៍ការងារហើយឬនៅ? កុំភ្លេចរៀបចំ CV ឱ្យរួចរាល់ ឬ ទាញយកកម្មវិធី CamboJob ដែលមានមុខងារសរសេរ CV រហូតទៅដល់ ៣ភាសា។
ចុះឈ្មោះចូលរួមពិព័រណ៍ការងារដោយសេរី និងសម្រាប់អ្នកចុះឈ្មោះ ២០០០នាក់ដំបូងនឹងមានឱកាសឈ្នះកាបូបដ៏ស្រស់ស្អាតមួយ។
ព័ត៌មានបន្ថែម៖ 081 697 501
ព័ត៌មានអំពីការជាវស្តង់៖ 096 650 88 25/ 097 923 72 80
លីងចុះឈ្មោះ៖ https://bit.ly/dapnewslink
លីងហ្វេសប៊ុក៖ https://www.facebook.com/cambojobkh