ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ថា អ្នកនេសាទរាប់ពាន់នាក់ក្នុងប្រទេសហ្វីលីពីន ត្រូវបានបញ្ជាឱ្យស្នាក់នៅ ឆ្នេរសមុទ្រ ខណៈដែលអាជ្ញាធរ បានតស៊ូ កាលពីថ្ងៃសុក្រ ដើម្បីទប់ស្កាត់ការ លេចធ្លាយប្រេង ពីកប៉ាល់ដឹកប្រេង ដែលបានលិចដែលកំពុងគំរាមកំហែងដល់ជីវិត និងសេដ្ឋកិច្ចសមុទ្រ ដ៏សម្បូរបែបនៅក្នុងតំបន់ ។
លោក Ram Temena ប្រធានប្រតិបត្តិការគ្រោះមហន្តរាយ នៅក្នុងខេត្ត Mindoro Oriental ដែលរងផលប៉ះពាល់បានលើកឡើងថា កោះ Mindoro ភាគខាងត្បូងនៃរដ្ឋធានីម៉ានីល លាតសន្ធឹងប្រវែង១២០គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយប្រហែល៩ គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្រ ។
ឆ្មាំឆ្នេរសមុទ្រហ្វីលីពីននៅតែស្វែងរកនាវា Empress ដែលមានបញ្ហាម៉ាស៊ីន ហើយបានលិចនៅក្នុងសមុទ្រដ៏លំបាកពីក្រុង Naujan កាលពីថ្ងៃអង្គារកន្លងទៅនេះ ។
នាវានេះបានដឹកប្រេងឥន្ធនៈឧស្សាហកម្ម៨០០.០០០លីត្រពីខេត្ត Bataan ជិតក្រុងម៉ានីល ទៅកាន់ខេត្ត Iloilo ភាគកណ្តាល ។
កប៉ាល់មួយទៀត បានជួយសង្គ្រោះសមាជិក នាវិក២០នាក់នៅលើនាវានោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា