ព័ត៌មានជាតិ

អាជីវករផ្សារឈូកមាស លើកគ្នាទៅមុខផ្ទះ អ្នកឧកញ៉ា ហុង ពីវ សុំជួយ រឿងកុងត្រា តូប

ភ្នំពេញ៖ ក្រុមអាជីវកររផ្សារឈូកមាស ដែលមានទីតាំងនៅភូមិគោកអង្រ្កង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ ៦​ ខែមិនា ឆ្នាំ២០២៣ បាននាំគ្នាលើកបដា​ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី និងត្រូវគេដឹងជាម្ចាស់ផ្សារ រផ្សារឈូកមាស ដើម្បីសុំសេចក្តីអនុគ្រោះ បន្តកុងត្រាជួលរក្សារយៈពេល៤ឆ្នាំ និងតម្លៃតូបនៅដដែល ព្រមទាំងសំណើរមួយចំនួននទៀត។

តំណាងអាជីវករផ្សាររផ្សារឈូកមាសមួយរូប បានឱ្យដឹងមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងដោយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការមកជុំគ្នានៅមុខផ្ទះអ្នកឧកញ៉ានេះ គឺដើម្បីសុំឱ្យអ្នកឧកញ៉ាចិត្តធម៌ ហុង ពីវ បន្តសេចក្តីអនុគ្រោះដល់បងប្អូនអាជីវករ។

តំណាងអាជីវកររូបនោះ បានឱ្យដឹងថា អាជីវករទាំង២១០តូប ពិតសម្តែងនូវការដឹងគុណទុកជាមុន កាលបើអ្នកឧកញ៉ា ផ្តល់សេចក្តីអនុគ្រោះ ដល់ពួក និងសូមជូនពរអ្នកឧកញ៉ា រកស៊ីទទួលទានមានបានកាន់តែល្អថែមទៀត។

ជាមួយគ្នានេះ យោងតាមសំណើរពីអាជីវករ ទាំងនោះ បានគោរពស្នើសុំអ្នកឧកញ៉ា ហុង ដូចខាងក្រោម៖

សូមគោរពជូនអ្នកឧកញ៉ាហុង ពីវ ជាទីគោរព🙏🙏🙏

 យើងខ្ញុំជាអាជីវករផ្សារឈូកមាសដែលមានទីតាំងនៅភូមិគោកអង្រ្កង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមស្នើរសុំអ្នកឧកញ៉ាបន្តតាមកុងត្រាជួលតូបចាស់

 1, សុពលភាពនៃកុងត្រាមានរយះពេល4ឆ្នាំ

 2, សូមរក្សាតម្លៃឈ្នួលតូបដដែល(តាមកុងត្រាចាស់)

 3, សូមរក្សាតម្លៃភាសុី និង អនាម័យនៅដដែល1,2000រៀល

 4, តម្លៃនៃការកាត់ឈ្មោះផ្ទេរសិទ្ធិតូបនៅតម្លៃដដែល 500ដុល្លារក្នុងមួយតូប🙏🙏🙏

  ដោយការគោរពនិងការស្រលាញ់ពីយើងខ្ញុំជាអាជីវករផងចុះ🙏

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល​ បានទូរស័ព្ទទៅអ្នកឧកញ៉ា ហុង ពីវ នៅមុននេះបន្តិច ចូល ប៉ុន្តែចុចបិទ៕

ដោយ៖ សយ​ សុភា

To Top