ភ្នំពេញ ៖ បន្ទាប់ពីផ្តល់សេវាកាត់សក់ ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន៥លើក សរុបជាង៧ពាន់នាក់ ជាមកសមាគមមិត្តយើង នៅថ្ងៃទី៧មីនាឆ្នាំ២០២៣បាន រួមគ្នាជាមួយវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជា ជីវៈ(NTTI) កាត់សក់ ជូនដល់សិស្សនិស្សិត លោកគ្រូ អ្នកគ្រូជាង៥០០នាក់ ដោយមិនគិតថ្លៃ និងផ្តល់សម្ភារៈមួ យចំនួនដែលបានកាត់កស់រួច ។
លោក ឡា វិបុល អនុប្រធានសមាគម មិត្តយើង លើកឡើងថា ក្នុងកម្មវិធីកាត់សក់ នាថ្ងៃទី៧ខែ មីនា នាវិទ្យាស្ថានបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ (NTTI) ថាៈ នេះជាលើកទី៥ហើយ ដែលសមាគមមិត្តយើង រៀបចំកម្មវិធី “កាត់សក់ របស់មិត្តយើង” នេះឡើង ។
លោកបន្តថា ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណង ដើម្បីជួយដល់បងប្អូន ដែលមានជីវភាព ខ្វះខាត និងកម្មករ និយោជិត នៃវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការក៏ដូចជាសិស្សនិស្សិត លោកគ្រូអ្នកគ្រូអោយ ទទួលបាន សក់ស្អាតជាដើម ។ កម្មវិធីមួយ នេះ គឺជាការឆ្លើយតប ទៅនឹងចក្ខុវិស័យវែងឆ្ងាយ របស់សមាគមមិត្តយើង ក្នុងការជួយលើ កកម្ពស់ កម្រិតជីវភាពរស់នៅ និងបង្កើន ប្រាក់ចំណូល របស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រ សើរឡើង ដែលស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ។
លោកបានអោយដឹងទៀតថា ថ្ងៃនេះមានការចូលរួមពី សំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជាជាងសក់ ជាង៦០នាក់ តំណាងក្រុមហ៊ុនដៃគូសហការ របស់សមាគមមិត្តយើង និងក្រុមយុវជន ស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់ សក់ជូនដល់សិស្ស និស្សិត ដែលកំពុងបង្រៀន និងរៀននៅវិទ្យាស្ថាន បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
លោកបន្តថា សមាគមមិត្តយើង មានកម្មវិធីសប្បុរសធម៌ជាច្រើន ក្នុងការជួយដល់អ្នក ដែលមានជីវភាពខ្វះខាត ។ កម្មវិធី៥លើកកន្លងទៅនេះ យើងបានផ្តល់ជូនសេវាកាត់សក់ ដល់បងប្អូន ដែលមានជីវភាពខ្វះខាតជាង ២ពាន់នាក់រួចមកហើយ ។ ជាមួយគ្នាននេះ កន្លងមកយើងមិនត្រឹម តែផ្តល់ការកាត់សក់ ដល់ពួកគាត់ប៉ុណ្ណោះទេ តែយើងក៏មា នកញ្ចប់ជំនួយ មានដូចជា អង្ករ និងសម្ភារៈមួយចំនួន ជូនដល់ពួកគាត់ ក្នុងការដោះស្រា យជីវភាពប្រចាំថ្ងៃផងដែរ ។
សូមជម្រាបថា បន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏មាន ការផ្តល់ជូនកាដូរ ជាអាវយឺតមិត្តយើងម្នាក់១, ថ្នាំដុះធ្មេញ និងច្រាស់ដុះធ្មេញក្រោមកា រឧបត្ថមពីក្រុមហ៊ុន CC ធម្មជាតិ ចំនួនម្នាក់មួយប្រអប់ ដល់អ្នកដែលបានកា ត់សក់ផងដែរ៕