គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា លោក Yuriy Sak ទីប្រឹក្សារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ក្រុងគៀវ និងដៃគូរបស់ខ្លួនមាន បំណងបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែននៅឆ្នាំនេះ។
លោក Sak ត្រូវបានដកស្រង់សម្តី ដែលបានឲ្យដឹង នៅក្នុងវេទិកាអ៊ុយក្រែន-បារាំងថា “កិច្ចការរួមរបស់យើង គឺត្រូវធានាថាសង្គ្រាមនេះនឹងបញ្ចប់នៅលើទឹកដីអ៊ុយក្រែនក្នុងឆ្នាំនេះ។ លោកបានជំរុញដៃគូអ៊ុយក្រែន ឱ្យជឿជាក់ថាអ៊ុយក្រែន អាចនិងមានទីតាំង ដើម្បីកម្ចាត់សត្រូវក្នុងឆ្នាំនេះ។
លោក Sak បានបន្ថែមថា នៅពេលចាប់ផ្តើមជម្លោះ មានទាហានប្រហែល ២០ម៉ឺននាក់នៅក្នុងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឥឡូវនេះអ៊ុយក្រែនមានកងទ័ពជិត ១លាននាក់ ៕