ព័ត៌មានជាតិ

យុវជន ៣ នាក់ជិះម៉ូតូទាក់ខ្សែភ្លើង រងរបួសធ្ងន់ស្រាល នៅស្រុកស្វាយទាប

ស្វាយរៀង ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន៣នាក់បានរង របួសធ្ងន់ស្រាល ដោយសារជិះម៉ូតូទាក់ និងខ្សែភ្លើង ដែលធ្លាក់នៅតាមផ្លូវ កាលពីវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៣ នៅចំណុចបង្កោលភ្លើងP៧៥និងF២៦៦M ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិជប់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

នគរបាលស្រុកស្វាយទាប បានឲ្យដឹងថា មានករណីប្រជាពលរដ្ឋ ជិះម៉ូតូទាក់ខ្សែភ្លើង បណ្ដាលឲ្យរងរបួស ទី១.ឈ្មោះ ម៉ោក ឆុនខេមរះ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ បើកបរម៉ូតូ ម៉ាកហុងដា ស្គុបពីពណ៌ក្រហម (ពាក់ផ្លាក់លេខ (ស្វាយរៀង ១T៩៥៤៩) ក្នុងទិសដៅពីរកើតទៅលិច មកពីកម្មវិធីហូបការ នៅភូមិជប់ ។ និងអ្នករួមដំណើរ ឈ្មោះឌិន សូនាថ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិលៀប  ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ (ពាក់មួកសុវត្តិភាព) របូសស្រាលម៉ូតូខូចខាតស្រាល ។ ចំណែកម៉ូតូមួយគ្រឿងទៀត គឺម៉ាកហុងដាស្គប់ពី ពណ៌ក្រហម (គ្មានស្លាកលេខ) ធ្វើដំណើរស្រប គ្នាបើកបរម៉ូតូដោយឈ្មោះ នៅ ស៊ីផាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រម៉ ឃុំខ្សែត្រ ស្រុកកំពុងរោទ៍ ខេត្តស្វាយរៀង។

ប្រភពបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពីពិសាអាហារ ក្នុងពិធីមង្គលការមួយកន្លែង ក្នុងភូមិឃុំខាងលើ ស្រាប់តែមកដល់ចំណុច កើតហេតុក៏ទាក់នឹងខ្សែភ្លើងបណ្តាលឲ្យដួលម៉ូតូ ទាំងពីរគ្រឿងតែម្តង ។ ភ្លាមៗសមត្ថកិច្ចបានចុះមកអន្តរាគមន៍ និងនាំជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះផងដែរ។

សមត្ថកិច្ចក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរ តាមផ្លូវលំពេលយប់ ដែលមានខ្សែភ្លើងធ្លាក់រាយប៉ាយ តាមផ្លូវដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ហើយក៏មិនមែនអំពើដាក់ទាក់ខ្សែតាមផ្លូវនោះទ វាជាករណីធ្លាក់ខ្សែភ្លើងតាមផ្លូវតែប៉ុណ្ណោះ៕

To Top