សេអ៊ូល៖ ក្រុមហ៊ុនឧស្សាហកម្មអេឡិចត្រូនិក របស់ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបើកដំណើរការរោងចក្រ របស់ពួកគេនៅក្នុងប្រទេស ចិនឡើងវិញ បន្ទាប់ពីមន្រ្តី ឧស្សាហកម្មបានឲ្យដឹង នៅថ្ងៃច័ន្ទបន្ទាប់ពីឈប់ សម្រាកបន្ថែមទៀត នៃបុណ្យចូលឆ្នាំចិន ចំពេលមានការរីករាលដាល នៃមេរោគឆ្លងវីរុសនេះ នៅក្នុងសេដ្ឋកិច្ចលេខ ២ របស់ពិភពលោក ។
យោងតាមមន្រ្តីក្រុមហ៊ុន នៅទីនេះបានឲ្យដឹងថា ក្រុមហ៊ុន នឹងចាប់ផ្តើមផលិតកម្ម ឡើងវិញ នៅថ្ងៃច័ន្ទ ទោះបីរោងចក្រផលិតមួយចំនួន អាចចាប់ផ្តើមដំណើរការ របស់ខ្លួននៅចុងសប្តាហ៍នេះ អាស្រ័យលើការសម្រេចចិត្ត របស់រដ្ឋាភិបាលខេត្តចិន។
ក្រុមហ៊ុនកូរ៉េខាងត្បូង ត្រូវបិទរោងចក្ររបស់ខ្លួន ជាបណ្តោះអាសន្ននៅប្រទេសចិន ដោយសារវិស្សមកាលបុណ្យចូលឆ្នាំថ្មី និងការផ្ទុះឡើងនៃមេរោគឆ្លងថ្មី ដែលរហូតមកដល់ពេលនេះ បានសម្លាប់មនុស្សជាង ៨០០ នាក់នៅក្នុងប្រទេសអាស៊ី ៕
ដោយ ឈូក បូរ៉ា