ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ គ្រោងបង្កើនជំនួយ ជាច្រើនបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ការបាត់បង់ឧបករណ៍ប្រយុទ្ធជាច្រើន នៅក្នុងសង្គ្រាមប្រឆាំងជាមួយនឹងរុស្សី វាបានធ្វើឲ្យកងកម្លាំងយោធាអ៊ុយក្រែន ទាមទារចាំបាច់នូវការជួយផ្គត់ផ្គង់បន្ថែម ទាំងរថក្រោះនិងគ្រាប់កាំភ្លើង និងប្រព័ន្ធការពារអាកាសផង។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Christian Lindner បានសរសេរលិខិតបញ្ជូន ទៅកាន់រតនាគារជាតិ កាលពីដើមសប្តាហ៍កន្លងមក និងផ្ញើជូនឯកសារចម្លងទៅសភាជាតិផង ដើម្បីអាចធ្វើការពិភាក្សាដោយបិទទ្វា មួយចំពោះការបង្កើនជមនួយោធាជូន ទៅដល់ប្រទេសអ៊ុយក្រែន។

លោករដ្ឋមន្ត្រីត្រូវបានប្រភពដដែលអះអាងថា បានធ្វើលិខិតស្នើសុំ៣,២ពាន់លានអឺរ៉ូ ឬត្រូវជា៣,៤៧ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ជំនួយនៅក្នុងឆ្នាំនេះនិងប្រមាណជា ៩,៥៤ពាន់លានដុល្លារទៀត សម្រាប់ឆ្នាំក្រោយបន្ថែមពីលើកញ្ចប់ជំនួយ ២,៣៩ពាន់លានដុល្លារ រួចមកហើយដែលបានចំណាយឲ្យអ៊ុយក្រែន។

យោងតាមការស្រាវជ្រាវ ដោយក្រសួងការពារជាតិ របស់ប្រទេសរុស្សីបានឲ្យដឹងថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តទាំងអស់ នៅពេលបច្ចុប្បន្ននេះបានចំណាយ ជាទឹកប្រាក់ប្រមាណជា ១០០ពាន់លានដុល្លារ រួចមកហើយទៅឲ្យប្រទេសអ៊ុយក្រែន គិតត្រឹមចុងឆ្នាំ២០២២ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top