ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្តរុស្សី ប្រទេសបេឡារូស ចាប់ឃាត់ខ្លួនពលរដ្ឋ ជាប់ព្រំដែន ជាច្រើននាក់

បរទេស៖ យោងតាមការបញ្ជាក់ ដោយយភ្នាក់ងារសន្តិសុខជាតិហៅកាត់ថា KGB របស់ប្រទេសបេឡារូសកាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងសន្តិសុខបេឡារូស បានធ្វើការឃាត់ខ្លួន បានពលរដ្ឋប៉ូឡូញ និងបណ្តាលប្រទេសនៅតំបន់ប៉ាល់តិកជាច្រើននាក់ទៀត ដែលសង្ស័យថាបានបំពេញបេសសកម្មស៊ើបការសំងាត់ នៅក្នុងទឹកដីបេឡារូស។

ការចេញផ្សាយដែលបានធ្វើឡើងដោយ RT បានសរសេរថាទៀតថាបេឡារូស បានស្រាវជ្រាវរកឃើញនូវសកម្មភាពនិងផែនការជាច្រើន ដែមានគោលបំណងប្រឆាំង នឹងប្រទេសរបស់ខ្លួន កាលពីពេលថ្មីៗចុងក្រោយនេះ។

បេឡារូស្សក៏បានអះអាងដែរថា ភ្នាក់ងារKGB បានឃុំខ្លួនពលរដ្ឋអ៊ុយក្រែន រាប់សិបនាក់ផ្សេងទៀត និងបានចោទប្រកាន់ពួកគេពីបទប៉ុនប៉ង ធ្វើការវាយប្រហារភេរវកម្ម និងធ្វើសកម្មភាពឈ្លបយកការណ៍ ព្រមទាំងនិងចារកម្មដូចគ្នាដែរនៅក្នុងប្រទេសបេឡារូស។

រំលឹកដែរថាមួយរយៈនេះបេឡារូស បានក្លាយទៅជាផ្ទាំងស៊ីបនៃបណ្តាញសារព័ត៌មាន ជាពិសេសការរិះគន់ ចំពោះការសម្រេចចិត្ត ក្នុងការទទួលយក ក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសរុស្សី៕

ប្រែសម្រួល៖ស៊ុនលី

To Top