ព័ត៌មានអន្តរជាតិ

Update: ជម្លោះប្រដាប់អាវុធនៅស៊ូដង់ បណ្តាលឲ្យស្លាប់មនុស្សជាង៥០នាក់ និងជាង១.០០០នាក់ រងរបួសធ្ងន់ស្រាល

ស៊ូដង់៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ដោយអាវុធត្រូវបាន គេរាយការណ៍ថា នៅទូទាំងប្រទេសស៊ូដង់ ខណៈការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធជាគូប្រជែងបន្តរីករាលដាល ។


អំពើហឹង្សារវាងកងទ័ព និងក្រុមទាហានប៉ារ៉ាមួយហៅថា កងកម្លាំងគាំទ្ររហ័ស ហៅកាត់ថា (RSF) បានបន្តកើតឡើងពេញ មួយយប់ឈានមកដល់ថ្ងៃទី៣ហើយ ។

មនុស្សជាង៥០នាក់ត្រូវបានសម្លាប់ ហើយការប៉ាន់ប្រមាណមួយធ្វើឱ្យចំនួនអ្នករងរបួសមានលើសពី១.០០០នាក់ ។

របាយការណ៍របស់សាក្សីបានបង្ហាញថា កងទ័ពអាចនឹងមានអំណាចលើក្រុមគាំទ្រទាំងនោះ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃអាទិត្យ ភាគីទាំង២បានធ្វើបទឈប់បាញ់បណ្តោះអាសន្នមួយ ដើម្បីអនុញ្ញាតឲ្យអ្នករបួស ត្រូវបាន ជម្លៀសចេញ ទោះបីជាវាមិនច្បាស់ថា ពួកគេជាប់គាំងយ៉ាងតឹងរ៉ឹងប៉ុណ្ណាក៏ដោយ ។

ការប្រយុទ្ធគ្នាគឺជាផ្នែកមួយនៃការ តស៊ូដណ្តើមអំណាចដ៏សាហាវ នៅក្នុងជួរដឹកនាំយោធារបស់ប្រទេស ដែលកើនឡើងនំា ឲ្យក្លាយ ទៅជាអំពើហិង្សារវាងបក្សពួកគូប្រជែង ។

បុរសទាំង២នាក់នៅមជ្ឈមណ្ឌលរបស់ខ្លួនមិនយល់ស្របលើ របៀបដែលប្រទេសគួរផ្លាស់ប្តូរទៅជាការគ្រប់គ្រងស៊ីវិល ។

ប្រទេសស៊ូដង់ត្រូវបានគ្រប់គ្រងដោយឧត្តមសេនីយ៍ចាប់តាំងពីការ ធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីផ្តាច់ការ យូរអង្វែង លោកOmar al-Bashir ក្នុងឆ្នាំ២០១៩ ។

កាលពីថ្ងៃអាទិត្យ ក្រុម RSF បានអះអាងថា នឹងកាន់កាប់ទីតាំងនានាក្នុងរដ្ឋធានី Khartoum និងទីក្រុង Omdurman ដែលនៅជាប់គ្នា និងនៅតំបន់ភាគខាងលិចនៃ Darfur ព្រមទាំងអាកាសយានដ្ឋាន Merowe នៅភាគខាងជើង ប្រទេសទៀតផង ។

ប៉ុន្តែក្រោយមកបានបង្ហាញថា កងទ័ពបានដណ្តើមបានការគ្រប់គ្រងព្រលានយន្តហោះ ឡើងវិញ ដោយយោធាបានអះអាងថា ពួកគេកំពុងដោះស្រាយជាមួយ “នឹងការគ្រប់គ្រងតំបន់តូចតាចរបស់ពួកឧទ្ទាម” ៕

To Top