ព័ត៌មានជាតិ

ឧត្តមសេ​នីយ៍ឯក​ ម៉ៅ​ សុផាន់​ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញទ័ពពិសេស រវាងស្ថាប័នបីរួមគ្នា

ភ្នំពេញ៖ លោកឧត្តមសេ​នីយ៍ឯក​ ម៉ៅ​ សុផាន់​ មេបញ្ជាការរងកងទ័ពជេីងគោក​ មេបញ្ជាការកងពលតូចលេខ៧០​ នារសៀលថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០២៣​ បានអញ្ជើញជាអធិបតី ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញទ័ពពិសេស​ រួមគ្នារវាងវរសេនាតូចពិសេសប្រឆាំងភេរវកម្ម​, កងពលតូចលេខ៧០​ និងបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងភេរវកម្ម​ ដោយក្រុមគ្រូបង្គោល បញ្ជាការដ្ឋានសង្រ្គាមពិសេស​ នៃកងទ័ពជេីងគោកសាធារណរដ្ឋកូរ៉េ​ នៅទីបញ្ជាការកងពលតូចលេខ៧០ ។

នៅចុងបញ្ចប់នៃកម្មពិធី ក៏មានការជូនវិញ្ញាបនបត្រ​ដល់សិក្ខាកាម​ ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉ន ជំនាញទ័ពពិសេសនេះផងដែរ៕

To Top