បរទេស៖ យោងតាមសារព័ត៌មាន USA Today បានឲ្យដឹងថា ស្របតាមកំណើននៃជនអនាថាគ្មានផ្ទះសម្បែង នៅទូទាំង សហរដ្ឋអាមេរិក បានកើនឡើង ទីក្រុង និងរដ្ឋកាន់តែច្រើនៗ បានចាត់វិធានតាមផ្លូវច្បាប់ ដោយកំណត់និងចាត់ ទុកថា សកម្មភាពរស់នៅក្នុងតង់ និងរថយន្ត ឬដេកនៅកន្លែងសាធារណៈគឺជាបទល្មើស។
ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ យុត្តាធិការជាង១០០តំបន់នៅទូទាំងសហរដ្ឋអាមេរិក បានអនុម័តនូវបម្រាមបែបនេះ, នេះបើយោងតាមមជ្ឈមណ្ឌលច្បាប់សម្រាប់ជនអនាថាទូទាំងសហរដ្ឋអាមេរិក។
ក្នុងរយៈពេលប៉ុន្មានខែចុង ក្រោយនេះ ទីក្រុងជាច្រើននៅភាគខាងលិចនៃសហរដ្ឋអាមេរិក ក៏ដូចជារដ្ឋមួយចំនួនបានអនុម័តវិធានការបែប នេះចំពោះជនអនាថាជាបន្តបន្ទាប់។ ឧទាហរណ៍ដូចជា រដ្ឋ Missouri បានកំណត់ថា សកម្មភាពជនអនាថាដេក នៅតាមកន្លែងសាធារណៈដូចជាសួន ឬ ក្នុងរន្ធក្រោមស្ពានគឺជាជាបទល្មើសមជ្ឈិម ហើយបានរឹតបន្តឹងរដ្ឋាភិបា លផ្ដល់មូលនិធិសម្រាប់ការសាងសង់លំនៅដ្ឋានជាអចិន្ត្រៃយ៍។
ចំណែករដ្ឋ Tennessee បានកំណត់ការរស់នៅ ក្នុងតង់ ឬដេកនៅលើដីដែលជាកម្មសិទ្ធិរបស់រដ្ឋគឺជាជាបទឧក្រិដ្ឋ។ឯរដ្ឋ Oregon និង Nevada ក៏ដូចជាតំបន់ Los Angeles ក៏បានចេញសេចក្ដីណែនាំអំពីបទប្បញ្ញត្តិពាក់ព័ន្ធផងដែរ។ យោងតាមទិន្នន័យរបស់សហព័ន្ធបានបង្ហាញឲ្យថា ក្នុងឆ្នាំ២០២២ មានជនអនាថាគ្មានផ្ទះសម្បែងជាង ៥៨២.០០០ នាក់នៅទូទាំងសហរដ្ឋអាមេរិក។ នាយកផ្នែកច្បាប់នៃមជ្ឈមណ្ឌលច្បាប់សម្រាប់ជនអនាថាទូទាំងសហរដ្ឋអាមេរិ កបានរិះគន់ថា មនុស្សជាច្រើន បានក្លាយជាអ្នកគ្មានផ្ទះសម្បែង នៅក្នុងសហគមន៍ដែលពួកគេធ្លាប់រស់នៅ ដោយសារតែថ្លៃដើមនលំនៅដ្ឋាននៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើង ហើយថ្នាក់ដឹកនាំនៃរដ្ឋ និងតំបន់ មួយចំនួនទំនងជាដាក់ទោសទណ្ឌលើតម្រូវការមូលដ្ឋានរបស់មនុស្ស ដូចជាការដក និងការស្វែងរកទីជំរក ដោយបានបដិសេធមិនការពារពួកគេ ក្នុងស្ថានភាពបែបនេះ។
កាសែតខាងលើនេះ បានគូររូបថ្លុកដែលបង្ហាញពីជនអនាថាគ្មានផ្ទះសម្បែង នៅក្នុងសហរដ្ឋអាមេរិក។ ហេតុអ្វី បានជាសហរដ្ឋអាមេរិកដែលជាប្រទេសអភិវឌ្ឍបំផុតលើពិភពលោកមានជនអនាថាគ្មានផ្ទះសម្បែងច្រើនម៉្លេះ? សង្គមកាន់តែមានស្ថិរភាព លុះត្រាតែមនុស្សគ្រប់រូបមានកន្លែងរស់នៅសមរម្យ៕