ព័ត៌មានអន្តរជាតិ

សមាគមជលផល វៀតណាម ប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការហាមឃាត់ការ នេសាទប្រចាំឆ្នាំរបស់ចិន នៅសមុទ្រចិនខាងត្បូង

បរទេស ៖ សមាគមជលផលវៀតណាម (VINAFIS) បាននិយាយថា ខ្លួនបានប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការហាមឃាត់ការនេសាទ ប្រចាំឆ្នាំដែលខុសឆ្គង របស់ប្រទេសចិន ដែលឆ្នាំនេះ ធ្វើឡើងចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី ១៦ ខែសីហា លើផ្នែកជាច្រើន នៃសមុទ្រខាងកើត (ដែលគេស្គាល់ជាអន្តរជាតិ ថាសមុទ្រចិនខាងត្បូង)។

យោងតាមសារព័ត៌មាន វៀតណាម Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាគមបានហៅការហាម ឃាត់ម្តងហើយម្តងទៀតដោយឯកតោភាគី ដែលមិនសមហេតុផលដោយប្រទេសចិន ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរ ដល់អធិបតេយ្យភាព សិទ្ធិ និងផលប្រយោជន៍របស់សមុទ្រ និងកោះរបស់វៀតណាម និងបំពានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដែលផ្ទុយនឹងសេចក្តីប្រកាសនៃការប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (សមុទ្រខាងកើត) (DOC) ។

VINAFIS ទើបតែបានបញ្ជូនជាផ្លូវការ ទៅកាន់ការិយាល័យរដ្ឋាភិបាល ក្រសួង កសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រសួងការបរទេស គណៈកម្មាធិការកណ្តាល សម្រាប់កិច្ចការបរទេស និងគណៈកម្មាធិការមជ្ឈិមបក្ស សម្រាប់ការផ្សព្វផ្សាយ និងអប់រំស្តីពីការប្រឆាំងនឹង ការហាមឃាត់ការនេសាទឯកតោភាគី របស់ប្រទេសចិន នៅសមុទ្រខាងកើតក្នុងឆ្នាំ ២០២៣ រួមទាំងប្រជុំកោះ Hoàng Sa (Paracel) របស់វៀតណាមផងដែរ។

អង្គការនេះបាននិយាយថា ការហាមឃាត់ការនេសាទនៅសមុទ្រខាងកើតរយៈពេលយូរបែបនេះ នឹងរារាំងដល់ប្រតិបត្តិការធម្មតារបស់កប៉ាល់នេសាទ និងអ្នកនេសាទ វៀតណាមក្នុងដែន ទឹកក្រោមអធិបតេយ្យភាព របស់វៀតណាម។ ដូច្នេះ ការហាមប្រាមមិនសមហេតុផលនេះ នឹងបង្កើនហានិភ័យ នៃការប៉ះទង្គិចគ្នារវាងទូកនេសាទវៀតណាម និងឆ្មាំឆ្នេរសមុទ្រចិន។ ទន្ទឹមនឹងនោះ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យជលផល និងជីវភាពរស់នៅ របស់ប្រជានេសាទ ៕

To Top