ព័ត៌មានអន្តរជាតិ

ករណីកូរ៉ូណាវីរុសថ្មី នៅចិនធ្លាក់ចុះ តែពិភពលោក នៅតែភ័យខ្លាច

បរទេស៖ ប្រទេសចិនបានរាយការណ៍នៅថ្ងៃពុធថា ចំនួនចំនួនដ៏ទាបបំផុតនៃ ករណីកូរ៉ូណាវីរុសថ្មី ក្នុងពេលពីរសប្ដាហ៍ កំពុងតែជំរុញឲ្យមានការព្យាករណ៍ ធ្វើឡើងដោយទីប្រឹក្សាសុខាភិបាល ជាន់ខ្ពស់ទីក្រុងប៉េកាំង សម្រាប់ការផ្ទុះឆ្លងក្នុងប្រទេសថា នឹងចប់នៅត្រឹមខែមេសា ប៉ុន្តែភាពភ័យខ្លាចនៃ ការឆ្លងរីករាលដាលជាអន្តរជាតិ នៅតែមាន។

ករណីដែលត្រូវបានគេបញ្ជាក់ថ្មីមានចំនួន២.០១៥ បានធ្វើឲ្យមានចំនួនករណីកូរ៉ូណាវីរុស សរុបក្នុងប្រទេសចិន ៤៤.៦៥៣ករណី ហើយនោះគឺជាចំនួន កើនឡើងប្រចាំថ្ងៃដ៏ទាបបំផុត គិតចាប់តាំងពីថ្ងៃទី៣០ ខែមករាមក ហើយវាបានកើតមានឡើង ក្រោយអ្នកជំនាញផ្នែករោគឆ្លង គឺលោក Zhong Nanshan បាននិយាយថា ជម្ងឺរាតត្បាននេះ គួរតែកើនឡើងដល់កម្រិតខ្ពស់បំផុត នៅក្នុងប្រទេសចិន ក្នុងខែនេះ មុនពេលធ្លាក់ចុះវិញ។

គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់លោក គឺជាថ្នាំបន្ថយការឈឺចាប់ខ្លះៗ ចំពោះការភ័យខ្លាចជាសាធារណ៍ និងចំពោះទីផ្សារ ដែលទីផ្សារភាគហ៊ុនពិភពលោក បានកើនឡើងដល់កម្រិតកត់ត្រាខ្ពស់ លើក្តីសង្ឃឹមនៃ ការបញ្ចប់ការរំខានក្នុងប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ច ដ៏ធំបំផុតលំដាប់ទីពីរ នៅក្នុងពិភពលោក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top