ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ថា ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានឲ្យដឹងថា មនុស្ស៤នាក់បានបាត់ខ្លួន បន្ទាប់ពីទូកទេសចរណ៍ ដឹកមនុស្សចំនួន៣២នាក់ បានលិចចូលទៅក្នុងទឹក ពីទីក្រុង Tubattaha ក្នុងខេត្ត Palawan កាលពីព្រឹកថ្ងៃអាទិត្យនេះ ។
លោក Commodore Armando Balilo បានឲ្យដឹងថា ទូកទេសចរណ៍ M/Y Dream Keeper បានលិចមុនម៉ោង៧ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃអាទិត្យ ត្រូវនឹងម៉ោង២៣និង០០នាទីម៉ោងសកល កាលពីថ្ងៃសៅរ៍ ។
គាត់បានបញ្ជាក់ថា ទូកបានចាកចេញពី Cebu នៅរសៀលថ្ងៃព្រហស្បតិ៍ ហើយបានមកដល់ឧទ្យានធម្មជាតិ Tubbataha Reefs នៅយប់ថ្ងៃសៅរ៍ ។
លោក Balilo បានបញ្ជាក់ថា ទូកក្តោងនោះបានដឹកមនុស្សចំនួន៣២នាក់ រួមទាំងនាវិកចំនួន១៥នាក់ អ្នកដំណើរ១២នាក់ និងអ្នកមុជទឹក៥នាក់ ដោយបន្ថែមថា មនុស្ស២៨នាក់ត្រូវបានជួយសង្គ្រោះ ខណៈដែលមនុស្ស៤នាក់កំពុងបាត់ខ្លួន ។
គួរបញ្ជាក់ថា ឧទ្យានធម្មជាតិ Tubbataha Reefs គឺជាតំបន់ការពារដែនសមុទ្រ និងកន្លែងមុជទឹកជិះស្គីដ៏ល្បីល្បាញនៅលើពិភពលោក។ វាជាជម្រកនៃប្រភេទសត្វសមុទ្រជាង១.២០០ប្រភេទ រួមទាំងស្មៅសមុទ្រ សារាយ ផ្កាថ្ម ត្រីឆ្លាម កាំរស្មី ត្រី អណ្តើកសមុទ្រ បក្សីសមុទ្រ និងថនិកសត្វសមុទ្រ ផងដែរ ដែលរស់នៅទីនោះ ៕
ដោយ៖ ម៉ៅ បុប្ផាមករា