ព័ត៌មានអន្តរជាតិ

តួកគីនឹងវាយប្រហារ កងកម្លាំងរដ្ឋាភិបាលស៊ីរីគ្រប់កន្លែង ប្រសិនបើកងទ័ពតួកគីរងការឈឺចាប់

បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃពុធថា យោធាតួកគី នឹងធ្វើការវាយប្រហារ កងកម្លាំងស៊ីរីគាំទ្រដោយរុស្ស៊ី ទាំងតាមផ្លូវអាកាសនិងគោក នៅគ្រប់ទីកន្លែងក្នុងប្រទេសស៊ីរី ប្រសិនបើមានទាហានតួកគីផ្សេងទៀត រងការឈឺចាប់ ស្របពេលដែលរដ្ឋាភិបាលលោក អាសាដ ព្យាយាមដណ្ដើមកាន់កាប់ខេត្ត Idlib។

លោក Tayyip Erdogan បាននិយាយថា ប្រទេសតួកគីប្តេជ្ញា បណ្ដេញកងកម្លាំងរដ្ឋាភិបាលស៊ីរី ចេញពីប៉ុស្តិ៍អង្កេតការណ៍តួកគី នៅក្នុងខេត្ត Idlib នៅចុងខែនេះ ហើយលោកបានជំរុញ ពួកឧទ្ទាមដែលជាសម្ពន្ធមិត្ត មិនឲ្យកងកម្លាំងរដ្ឋាភិបាលស៊ីរី នូវការដោះសារ ចំពោះការវាយប្រហារនោះឡើយ។

គួរបញ្ជាក់ថា តួកគី ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមឧទ្ទាមស៊ីរីខ្លះ ប្រឆាំងលោកប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ បានបង្កើនការវាយប្រហារតបវិញ នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រោយពីទាហានតួកគី១៣នាក់ បានស្លាប់ ដោយសារគ្រាប់ផ្លោងរបស់ស៊ីរី នៅក្នុងខេត្ត Idlib កាលពី១០ថ្ងៃមុន៕ ប្រែសម្រួល៖ប៉ាង កុង

To Top