បរទេស៖ សារព័ត៌មាន NBC News បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកបីនាក់ ដែលមិនបញ្ចេញឈ្មោះថា យោធាអាមេរិកបាននឹងកំពុងតាមដាន វត្ថុហោះមួយទៀត នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ហើយអ្វី ដែលត្រូវបានគេពណ៌នាថាជា “ប៉េងប៉ោងអាថ៌កំបាំង” បានហោះកាត់កោះហាវ៉ៃ ហើយបច្ចុប្បន្នកំពុងធ្វើដំណើរឆ្ពោះទៅប្រទេសម៉ិកស៊ិក ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីអនាមិកបានប្រាប់ NBC ថា វត្ថុនោះអាចជាអ្វី ឬជារបស់នរណានោះមិនច្បាស់ទេ។ ផ្លូវហោះហើររបស់វានៅលើកោះមិនបានហោះទៅតំបន់យោធា “រសើប” ណាមួយឡើយ។
មន្ទីរបញ្ចកោណ បានតាមដានវត្ថុនេះតាំងពីចុងសប្តាហ៍មុន ហើយយោធាជឿថា វាមិនបង្កការគំរាមកំហែងដល់ចរាចរណ៍ផ្លូវអាកាស ឬសន្តិសុខជាតិ របស់សហរដ្ឋអាមេរិកទេ។ យោងតាមមន្ត្រីម្នាក់ បានឲ្យដឹងថា ប៉េងប៉ោងដែលសង្ស័យ ហាក់ដូចជាកំពុងធ្វើចលនា ឬបញ្ជូនសញ្ញាណាមួយចេញ។
សហរដ្ឋអាមេរិកនៅតែធ្វើការលើការកំណត់អត្តសញ្ញាណវត្ថុ និងម្ចាស់របស់វា។ យោធាបានរាយការណ៍ដោយមិនជឿថា វាជារបស់ចិននៅពេលនេះទេ៕
ប្រែសម្រួលៈ ណៃ តុលា