ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អនុវត្ដបាន ១៨ភាគរយ នៃស្ដង់ដាររបស់អង្គការ ណាតូ

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានឲ្យដឹងថា ប្រទេសរបស់លោកបានអនុវត្ត ១៨ ភាគរយនៃស្តង់ដាររបស់អង្គការ សន្ធិសញ្ញាអាត្លង់ ទិកខាងជើង (ណាតូ) ។

លោក Reznikov បានលើកឡើងថា នៅចុងឆ្នាំនេះ អ៊ុយក្រែនមានបំណងអនុវត្តចន្លោះពី ៣០ ភាគរយទៅ ៣៥ ភាគរយនៃស្តង់ដារសម្ព័ន្ធភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានកត់សម្គាល់ថា អ៊ុយក្រែនមិនចាំបាច់អនុវត្តស្តង់ដារ ១០០ ភាគរយដើម្បីក្លាយជាសមាជិកនៃអង្គការនោះទេ។ យោងតាមលោក Reznikov គ្មានសមាជិកណាតូណាម្នាក់អនុវត្តស្តង់ដារលើសពី ១២០០ នៃសម្ព័ន្ធភាពនោះទេ។

គួរបញ្ជាក់ថា កាល​ពី​ខែ​មុន សភា​អ៊ុយក្រែន ​បាន​អំពាវនាវ​ឲ្យ​អង្គការ​ណាតូ​ពន្លឿន​ការ​ចូល ​ជា​សមាជិក​របស់​អ៊ុយក្រែន ​ក្នុង​សម្ព័ន្ធភាព។ អង្គការណាតូបានទទួលស្គាល់អ៊ុយក្រែន ជាដៃគូបង្កើនឱកាសរបស់ខ្លួននៅឆ្នាំ២០២០៕

ប្រែសម្រួល ឈូក បូរ៉ា

To Top