ព័ត៌មានជាតិ

សាលាដំបូងរាជធានីភ្នំពេញ នឹងប្តូរទៅទីតាំងថ្មី នៅតំបន់អភិវឌ្ឍន៍OCIC ក្នុងភូមិព្រែកលៀបវិញ

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងទៅកាន់ប្រជាពលរដ្ឋថា សាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នឹងការប្តូរទីតាំងថ្មីទៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូត៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ចាប់ពីថ្ងៃ១២ មិថុនាខាងមុខ។

បច្ចុប្បន្ន សាលាដំបូងរាធានីភ្នំពេញ ស្ថិតនៅមុខស្តាតអូឡាំពិក ផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ៕

To Top