បរទេស៖ BBC បានដឹងថាសកម្មជននយោបាយមកពីប្រទេសឡាវដែលបានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាត គឺបានចាកចេញពីប្រទេសឡាវ ដើម្បីទៅទទួលការថែទាំសុខភាពបន្ទាន់។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា វីដេអូអនឡាញបង្ហាញពីលោក “Jack” Anousa Luangsuphom ត្រូវបានគេបាញ់ចំមុខ និងទ្រូង ក្នុងរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ កាលពីសប្តាហ៍មុន។
ដំបូងឡើយ សាច់ញាតិរបស់អ្នកសរសេរប្លុកអាយុ ២៥ ឆ្នាំរូបនេះ បាននិយាយថា គាត់ត្រូវបានសម្លាប់ ដោយសារការភ័យខ្លាចថាខ្មាន់កាំភ្លើងនឹងត្រឡប់មកវិញ។
ប៉ុន្តែក្រោយមកបាននិយាយថា គាត់នៅមានជីវិត និងបានធូរស្បើយហើយ ពេលព្យាបាលនៅក្នុងមន្ទីរពេទ្យ។
មេធាវីសិទ្ធិមនុស្ស Emilie Palamy Pradichit បាននិយាយថា ការអំពាវនាវតាមអ៊ីនធឺណិតសម្រាប់ការបរិច្ចាគដើម្បីជួយផ្តល់មូលនិធិដល់ការថែទាំមន្ទីរពេទ្យរបស់លោក Jack ដែលបានចំណាយសម្រាប់ការជម្លៀសវេជ្ជសាស្រ្តរបស់គាត់ចេញពីប្រទេសឡាវ។
អាជ្ញាធរក្នុងប្រទេសឡាវបានបន្ទោសការវាយប្រហារកាលពីថ្ងៃទី៣០ ខែមេសា ថាជាជម្លោះបុគ្គល ឬអាជីវកម្ម។ ទោះជាយ៉ាងណាក៏ដោយ សហការីរបស់អ្នកសរសេរប្លុកនេះជឿថា ប៉ូលីសសម្ងាត់ម្នាក់ត្រូវបានបញ្ជូនមកសម្លាប់គាត់ ដោយសារតែការងាររបស់គាត់ជាអ្នកធ្វើយុទ្ធនាការនិយាយរិះគន់មិនសំចៃលើការងាររបស់ប្រទេស។
គាត់បានបើកទំព័រហ្វេសប៊ុកសហគមន៍ចំនួនពីរ ដែលបង្កឱ្យមានការពិភាក្សាដ៏កម្រលើប្រធានបទដូចជាអំពើពុករលួយ និងការបំពុល ហើយបានអំពាវនាវឱ្យមានសិទ្ធិស៊ីវិលកាន់តែច្រើននៅក្នុងរដ្ឋឯកបក្សដែលគាបសង្កត់របស់ប្រទេសឡាវ។
ខ្សែវីដេអូកាមេរ៉ាសុវត្ថិភាពត្រូវបានគេចែករំលែកយ៉ាងទូលំទូលាយបន្ទាប់ពីការវាយប្រហារបង្ហាញពីបុរសម្នាក់ពាក់មួកពណ៌ត្នោតដើរចូលតាមទ្វារចូលហាងកាហ្វេក្នុងទីក្រុងវៀងចន្ទន៍ បន្ទាប់មកបានបាញ់ជាច្រើនគ្រាប់៕
ប្រែសម្រួលៈ ណៃ តុលា