បរទេស៖ ការស្ទង់មតិដែលធ្វើឡើង ដោយភ្នាក់ងារយោធា និងប៉ូលីសរបស់ថៃ បានព្យាករណ៍ថា គណបក្សភឿថៃនឹងឈ្នះការបោះឆ្នោតសកលនេះ បើយោងតាមប្រភពពីទីភ្នាក់ងារនានា។ មិនមានព័ត៌មានអំពីចំនួន អ្នកបោះឆ្នោត ដែលត្រូវបានស្ទង់មតិ ត្រូវបានផ្តល់ជូនសម្រាប់ការស្ទង់មតិ ទាំងពីរនោះទេ ហើយក៏ មិនមានព័ត៌មានអំពីវិធីសាស្រ្ត របស់ពួកគេត្រូវបានផ្តល់ ឱ្យនោះដែរ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា គណបក្សភឿថៃនឹងឈ្នះបាន ១៩០អាសនៈក្នុងសភា ខណៈដែលគណបក្ស Bhumjaithai នឹងឈរនៅលំដាប់ទីពីរដោយមាន ៧០ អាសនៈ ដែលជាការស្ទង់មតិចាកចេញដែលធ្វើឡើងដោយទីភ្នាក់ងារស៊ើបការណ៍យោធាបានព្យាករណ៍។
យោងតាមការស្ទង់មតិបានឱ្យដឹងថា គណបក្ស United Nation Party របស់នាយករដ្ឋមន្ត្រីជិតផុតអាណត្តិ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នឹងទទួលបាន ៦៥ អាសនៈ ខណៈដែលគណបក្ស Palang Pracharath របស់ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan នឹងទទួលបាន ៦០អាសនៈ។
តាមការព្យាករណ៍ការស្ទង់មតិ, គណបក្សប្រជាធិបតេយ្យនឹងឈ្នះ ៦០ អាសនៈ ហើយគណបក្សឆ្ពោះទៅមុខ នឹងឈ្នះ ៤០ ។
ការស្ទង់មតិដែលធ្វើឡើងដោយប៉ូលីសសាខាពិសេសបានព្យាករណ៍ថា គណបក្សភឿថៃនឹងឈ្នះ ២២៦អាសនៈ ហើយគណបក្ស Bhumjaithai នឹងឈ្នះ ៧៧អាសនៈ។
យោងតាមការស្ទង់មតិបានឱ្យដឹងទៀតថា ពួកគេនឹងត្រូវបានតាមពីក្រោយដោយគណបក្ស Palang Pracharath (៥៦អាសនៈ) គណបក្សប្រជាធិបតេយ្យ (៤៧ អាសនៈ) គណបក្ស United Nation (៤១អាសនៈ) និង គណបក្ស ឆ្ពោះទៅមុខ ឬ Move Forward (២៣អាសនៈ) នេះបើយោងតាមការស្ទង់មតិ៕
ប្រែសម្រួលៈ ណៃ តុលា