បរទេស៖ គណបក្សភឿថៃ ទំនងជានឹងឈ្នះ ការបោះឆ្នោតសកល ដោយមានការគាំទ្រ៣២ភាគរយ នៃអ្នកបោះឆ្នោតសម្រាប់ទាំងសន្លឹកឆ្នោត ក្នុងបញ្ជីគណបក្ស និងមណ្ឌលបោះឆ្នោត, នេះបើយោងតាមការស្ទង់មតិចេញដោយ Nation Group ។
យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ជាលទ្ធផល បេក្ខជនឈានមុខគេមួយរូបក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីពីររូបគឺលោកស្រី Paetongtarn Shinawatra និងលោក Srettha Thavisin នឹងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ នៅពេលដែលសភា និងព្រឹទ្ធសភាកោះប្រជុំដើម្បីជ្រើសរើសមេដឹកនាំនយោបាយបន្ទាប់របស់ប្រទេស។
អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា លោកស្រី Paetongtarn មាន DNA ដើម្បីសម្រេចបានតំណែងនាយករដ្ឋមន្ត្រីច្រើនជាងឪពុក និងម្តាយមីងរបស់លោកស្រី។
លោក ថាក់ស៊ីន ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៦ ពេលគាត់ត្រូវបានទម្លាក់ពីអំណាចដោយរដ្ឋប្រហារបង្ហូរឈាមបានពន្យល់ថា Paetongtarn មាន DNA ទាំងគាត់ និងម្តាយគាត់។
ចំណែកបេក្ខជននាយករដ្ឋមន្រ្តីមួយរូបទៀត គឺសេដ្ឋីអចលនទ្រព្យ លោក Srettha បានបង្កើតភាពភ្ញាក់ផ្អើលពេញប្រទេសថៃកាលពីចុងឆ្នាំមុន ជាមួយនឹងការលើកឡើងដែលបង្ហាញថា លោកកំពុងសម្លឹងមើលមុខតំណែងនាយករដ្ឋមន្ត្រីក្រោមបដាគណបក្សភឿថៃ។
លោក Srettha បានបង្ហោះក្នុងការឆ្លើយតបទៅនឹងអ្នកប្រើ Twitter ដែលស្នើថាលោកនឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាពសម្រាប់គណបក្សប្រឆាំងថា «ខ្ញុំនៅជាមួយភឿថៃរួចហើយ» ជាការឆ្លើយតបទៅនឹងអ្នកប្រើ Twitter ដែលស្នើថាគាត់នឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីដ៏ពេញនិយមសម្រាប់គណបក្សប្រឆាំង។
ក្នុងសារ Twitter បន្តបន្ទាប់ លោក Srettha ថែមទាំងបានចំអកឲ្យលោកនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ដោយមិនបញ្ចេញឈ្មោះ៕
ប្រែសម្រួលៈ ណៃ តុលា