បរទេស៖ ប្រទេសអាហ្រ្វិកខាងត្បូង និងប្រទេសអាហ្រ្វិកផ្សេងទៀត ត្រូវតែដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) , នេះបើតាមលោក Julius Malema មេដឹកនាំគណបក្សប្រឆាំងអាហ្វ្រិកខាងត្បូង ដែលមានឈ្មោះថា Economic Freedom Fighters (EFF) បានជំរុញបែបនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Malema បានប្តេជ្ញាថាគណបក្សរបស់លោកនឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងនេះ ហើយបានចោទប្រកាន់ ICC ថា បានធ្វើជា “ខ្វាក់ភ្នែក” ចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាច្រើន។ លោកបាននិយាយថា “ICC មិនបានធ្វើអ្វីទាំងអស់អំពីការបង្កើតសង្រ្គាមរបស់ប្រធានាធិបតីអាមេរិក លោក George Bush នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយបានបិទភ្នែកនៅពេលដែលលោក Barack Obama និង NATO ចូលលុកលុយប្រទេសលីប៊ីដោយខុសច្បាប់” ថែមទៀត។
លោក Andile Mngxitama អតីតសមាជិកសភាជាតិអាហ្រ្វិកខាងត្បូង ក៏បានគាំទ្រការអំពាវនាវនេះដោយប្រាប់ RT ថាតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បាន “បង្ហាញថា គ្មានភាពជឿជាក់” ហើយបានក្លាយទៅជាឧបករណ៍របស់បស្ចិមប្រទេសប្រឆាំងនឹងប្រទេសមួយចំនួន។
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង គឺលោក Cyril Ramaphosa បាននិយាយកាលពីខែមេសាថា “គណបក្សកាន់អំណាចបានសម្រេចចិត្តថា វាជាការប្រុងប្រយ័ត្នសម្រាប់អាហ្វ្រិកខាងត្បូងក្នុងការដកខ្លួនចេញពី ICC” ប៉ុន្តែក្រោយមកបានតាមដានលើការសម្រេចចិត្តនេះ ដោយលើកឡើងពីបញ្ហាទំនាក់ទំនង៕
ប្រែសម្រួលៈ ណៃ តុលា