ព័ត៌មានអន្តរជាតិ

រុស្ស៊ី គូសបញ្ជាក់សាជាថ្មី លក្ខខណ្ឌមួយចំនួនសម្រាប់ កិច្ចព្រមព្រៀងសន្តិភាព នៅអ៊ុយក្រែន

បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសរុស្សីលោក Mikhail Galuzin កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការរៀបរាប់ និងលើកឡើងសាជាថ្មី ចំពោះលក្ខណ្ឌមួយចំនួន ដែលរុស្សីចង់បាន សម្រាប់ការបង្កើតកិច្ចព្រមព្រៀង សន្តិភាព នៅអ៊ុយក្រែន។

យោងតាមការចេញផ្សាយ របស់ RT លោក Mikhail បានថ្លែងថា ជម្លោះនៅអ៊ុយក្រែន នឹងអាចដោះស្រាយបានក្នុងករណី ដែលរដ្ឋាភិបាលទីក្រុងគៀវ ត្រូវតែប្តេជ្ញាចិត្ត ចំពោះប្រទេសរបស់ខ្លួន ដាច់ខាតស្ថិតនៅក្នុងភាពអព្យាក្រិត មិនលំអៀងទៅខាងម្យ៉ាងទៀត ត្រូវទទួលស្គាល់ជាមួយនឹងដែនអធិបតេយ្យថ្មី ផ្អែកលើភាពជាក់ស្តែង និងប្រកាសប្រើប្រាស់ ភាសារុស្ស៊ី ជាភាសាផ្លូវការផង។

ថ្លែងទៅកាន់បណ្តាញ សារព័ត៌មានក្នុងស្រុក ដែលមានទាំង TASS មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តទៀតថា៖រុស្សីជឿជាក់ថា ក្នុងនោះដំណោះស្រាយសន្តិភាព នឹងអាចធ្វើទៅបានលុះត្រាតែ កងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន បញ្ឈប់អរិភាព ហើយការដឹកជញ្ជូនអាវុធ របស់លោកខាងលិច ត្រូវបានបញ្ឈប់ដែរ។

រំលឹកដែរថា កាលពីដើមសប្តាហ៍នេះ អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ខណៈពេលដែលទីក្រុងមូស្គូ មិនចង់ឱ្យជម្លោះអ៊ុយក្រែនត្រូវបានរាំងស្ទះនោះ វាមិនទាន់មានលក្ខខណ្ឌចាំបាច់ សម្រាប់ដំណោះស្រាយសន្តិភាព នៅឡើយទេ ដោយចង្អុលបង្ហាញថាទីក្រុងគៀវ នៅតែបន្តការបដិសេធមិនព្រមចរចា ណាមួយ ជាមួយមេដឹកនាំរុស្ស៊ី បច្ចុប្បន្នឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top