ព័ត៌មានជាតិ

លោក ម៉ឹង កុម្ភៈ ជួបសំណេះសំណាល ជាមួយសមាជិកបក្ស និងពលរដ្ឋ នៅឃុំព្រៃគគីរ

ភ្នំពេញ ៖ លោក ម៉ឹង កុម្ភៈ អនុប្រធានក្រុមការងារ គណបក្យចុះជួយមូលដ្ឋាន ស្រុកចន្រ្ទា ខេត្តស្វាយរៀង អមដំណើរដោយសមាជិក សមាជិការគណបក្យ ប្រជាជនកម្ពុជាស្រុក នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចុះសំណេះសំណាលជាមួយសមាជិក សមាជិការបក្ស ចំនួន៧៥នាក់ នៅឃុំព្រៃគគីរ នាទីស្នាក់បក្សក្នុងឃុំព្រៃគគីរ ។

ក្រៅពីជួបសមាជិកបក្សរួចហើយ លោក ម៉ឹង កុម្ភៈ ក៏បានបន្តដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ចំនួន១៥គ្រួសារទៀតផងដែរ ស្ថិតនៅភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។ ក្នុងជំនួបនោះ លោកក៏បាននាំយកសំភារៈមួយចំនួន ចែកជូនគ្រួសារក្រីក្រ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម , មី ១កេះ , ត្រីខកំប៉ុង១យួរ ទឹកស៊ីអ៊ីវ១យួរ , ទឹកត្រី៤ដប , ក្រមា១ និងថវិកា ២០០០០រៀល៕

To Top