ព្រុចសែល៖ មន្ត្រីកំពូលរបស់សហភាពអឺរ៉ុបកាលពីថ្ងៃពុធ បានប្រកែកប្រឆាំងនឹងបទឈប់បាញ់នៅតាមខ្សែបន្ទាត់សមរភូមិបច្ចុប្បន្នក្នុងប្រទេសអ៊ុយក្រែនដោយអះអាងថា វានឹង “មិនស្ថិតស្ថេរឡើយ” ។
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានឲ្យដឹងផងដែរថាសន្តិភាពណាក៏ត្រូវតែស្ថិតស្ថេរភាពយូរអង្វែង ហើយពាក់ព័ន្ធនឹងការដករុស្ស៊ីចេញពីអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន The National។
ការកត់សម្គាល់របស់លោកស្រី បានធ្វើឡើងបន្ទាប់ពីរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីចំនួនពីរនៅជិតសមុទ្រខ្មៅ ត្រូវបានវាយប្រហារដោយការវាយប្រហារដោយយន្តហោះដ្រូន នៅព្រឹកព្រលឹមថ្ងៃពុធម្សិលមិញនេះ ដែលបណ្តាលឱ្យមានអគ្គីភ័យនៅទីតាំងមួយ ដែលជាឧបទ្ទវហេតុចុងក្រោយបង្អស់នៅក្នុងប្រទេសរុស្ស៊ីដីគោក។
មន្ត្រីរុស្ស៊ីមិនបានប្រាប់ភ្លាមៗថា អ្នកណាដែលពួកគេសង្ស័យថា ជាអ្នកបើកការវាយប្រហារនោះទេ ប៉ុន្តែទីក្រុងម៉ូស្គូ បានចោទប្រកាន់ទីក្រុងគៀវ ថាបានកំណត់គោលដៅលើទឹកដីរបស់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ភាគីទាំងសងខាងមិនបានទទួលផលចំណេញផ្នែកយោធាដ៏សំខាន់នៅក្នុងទឹកដីអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបន្ទាប់ពីការតស៊ូដ៏ជូរចត់សម្រាប់ទីក្រុងសមរភូមិបាក់មុត ។
នៅក្នុងសន្និសីទមួយក្នុងទីក្រុង Bratislava លោកស្រី von der Leyen បានលើកឡើងថា បទឈប់បាញ់មួយ “នឹងមិនស្ថិតស្ថេរ និងអស្ថិរភាពក្នុងតំបន់តាមខ្សែទំនាក់ទំនង”៕ប្រែសម្រួល ឈូក បូរ៉ា