ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ឧបត្ថម្ភថវិកា ជួយដល់មន្រ្តីក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលជំងឺ

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ខោល សុខុម មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បាននាំយកថវិកា ១.០០០.០០០រៀល របស់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ជូនដល់វរសេនីត្រី ម៉ុត សុថារី ដែលកំពុងសម្រាកព្យាបាលជំងឺរលាកក្រពះ ពោះវៀន និងសួត នៅមន្ទីរពេទ្យ ។

ក្នុងឱកាសនោះដែរ វរសេនីយ៍ត្រី ម៉ុត សុថារី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនកងទ័ពក្រោមឱវាទ ទោះរវល់បំពេញភារកិច្ចយ៉ាងណាក៏ដោយ ក៏លោកមេបញ្ជា បានចាត់ឲ្យក្រុមការងារ ចុះមកសួរសុខទុក្ខដោយផ្ទាល់ និងឧបត្ថម្ភថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ការព្យាបាល ជាមួយគ្នានោះដែរក៏សូមអរគុណ ដល់ការិយាល័យបុគ្គលិក ដែលបានយកចិត្តទុក្ខដាក់ ចំពោះកូនចៅក្រោមឱវាទ ៕

To Top