ព័ត៌មានអន្តរជាតិ

សម្ដេចតេជោ ប្រកាសបិទបញ្ចប់ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសបិទបញ្ចប់នូវព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជានារាត្រីថ្ងៃ៩ មិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

បន្ទាប់ពីបញ្ចប់ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៅឆ្នាំ២០២៣នេះ ភារកិច្ចបន្ដត្រូវបានប្រគល់ជូនប្រទេសថៃ ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា កីឡាអាស៊ានប៉ារ៉ាហ្គេម គឺជាការប្រកួតកីឡាជនមានពិការភាពក្នុងប្រទេសទាំង១១នៅអាស៊ីអាគ្នេយ៍។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។

ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា គឺមានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ (មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឲ្យប្រកួតរួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិកច (E-Sports)។ សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមាន ៤២៩វិញ្ញាសា៕

To Top