បរទេស៖នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសផ្តល់ប្រាក់ជំនួយ ប្រមាណជា៥លានដុល្លារ ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្រោយហេតុការណ៍ បាក់ទំនប់វារីអគ្គិសនីដ៏ធំ Nova Kakhovka និងកំពុងបានបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។
យោងតាមការចេញផ្សាយរបស់ Kyodo News បានឲ្យដឹងថាការសន្យានេះធ្វើឡើងក្រោយជំនួបគ្នា តាមទូរស័ព្ទ រវាងលោកនាយករដ្ឋមន្ត្រីជប៉ុន និងលោកប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky។
ហេតុការណ៍បាក់ទំនប់វារីអគ្គិសនី ដែល អ៊ុយក្រែននិងរុស្សី បានចោទប្រកាន់ដាក់គ្នា ទៅវិញទៅមក នោះកំពុងបង្ខំឲ្យពលរដ្ឋ ក្នុងតំបន់រាប់ពាន់នាក់ ធ្វើការជន្លៀសខ្លួនចេញ ដែលនេះបានក្លាយទៅជាសញ្ញាមួយទៀត ថាសង្គ្រាមនៅអ៊ុយក្រែន នឹងមិនងាយបញ្ចប់ ទៅឆាប់ៗនោះទេ។
នៅក្នុងអំឡុងពេលនៃជំនួបគ្នាជាលើកដំបូងគិតចាប់តាំងតែពីជំនួបលើកចុងក្រោយកាលពីថ្ងៃទី២១ខែឧសភានៃកិច្ចប្រជុំកំពូល G7 នៅជប៉ុនលោកនាយករដ្ឋមន្ត្រីជប៉ុន Kishida បានសំដែងនូវការចូលរួមរំលែងទុក្ខ ជាមួយនឹងអ៊ុយក្រែន និងពលរដ្ឋអ៊ុយក្រែន ដែលកំពុងរងគ្រោះដោយសារគ្រោះបាក់ទំនប់នេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី