ព័ត៌មានជាតិ

កែវ រតនៈ មន្ត្រីជើងពីរ យល់ដឹង ភូមិសាស្ត្រនយោបាយ

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានសម្ដែងការកោតសរសើរ ចំពោះសកម្មភាព និង បេសកកម្ម របស់លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ក្នុងការបម្រើជាតិ លើវិស័យថាមពល។

តាមរយៈគនណីហ្វេសប៊ុក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «លោក កែវ រតនៈ មហាអំណាចអគ្គិសនីកម្ពុជា ដែលបានធ្វើឱ្យយើង​ ឈប់ដកដង្ហើម តាមអ៊ុកស៊ីហ្សែន និងជាមន្ត្រីដែលយល់ដឹង អំពីភូមិសាស្ត្រនយោបាយ។ លោកជាមន្ត្រីជើងពីរ»។

លោក កែវ រតនៈ បានបញ្ចប់ការសិក្សាជា អនុបណ្ឌិតរដ្ឋបាល និងគ្រប់គ្រងឧត្តមសិក្សា ឆ្នាំ១៩៩៧ (ColumbiaUniversity សហរដ្ឋអាមេរិក) និងជា អនុបណ្ឌិតអភិវឌ្ឍន៍អន្តរជាតិ ឆ្នាំ១៩៩៩ (International University of Japan ប្រទេសជប៉ុន)។

លោក ត្រូវបានតែងតាំង ជា អគ្គនាយកអគ្គិសនីកម្ពុជា ចាប់តាំងពីឆ្នាំ២០០៨រហូត ដល់បច្ចុប្បន្ន។ លើសពីនោះ លោក កែវ រតនៈ ក៏ទទួលបានតំណែងជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចាប់តាំងពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ននេះ ៕

To Top